ទឹកជំនន់ដំណាំស្រូវរងផលប៉ះពាល់ជាង៣ម៉ឺនហិចតា ខូចខាត១,៥ម៉ឺនហិចតា

0

បន្ទាយមានជ័យ៖ទឹកជំនន់ ជំនន់ទឹកភ្លៀងនៅខេត្តបន្ទាយមានជ័យ គិតត្រឹមថ្ងៃទី០៩ខែតុលាឆ្នាំ២០២២នេះ មានស្ថានភាពស្រកខាងលើ ស្រុងខាងក្រោម ។ពោលគឺនៅភូមិសាស្ត្រស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅបានស្រក ហើយស្រុងមកក្រុងសិរីសោភ័ណជាទីប្រជុំជនខេត្ត។
ស្រកនៅប៉ែកខាងលើនៃឃុំស្ពានស្រែងស្រុកភ្នំស្រុក ឃុំទឹកជោរស្រុកព្រះនេត្រព្រះ ស្រុងមកប៉ែកខាងក្រោមនៃស្រុកព្រះនេត្រព្រះ។
និងប៉ែកខាងលើនៃស្រុកមង្គលបូរី ស្រុងមកផ្នែកកណ្តាលនិងចុងនៃស្រុកនេះ ។
នេះបើតាមឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យថ្លែងក្នុងពេលជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់មកទួលសុវត្ថិភាពការចុះពិនិត្យស្ថានភាពស្រូវនិងក្នុងកិច្ចប្រជុំបន្ទាន់មួយជាមួយឯកឧត្ដមទេសរដ្ឋមន្ត្រីគន់ គីម អនុប្រធានទី១ គណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនាសាលប្រជុំ ខ សាលាខេត្តនារសៀលថ្ងៃទី០៩ខែតុលា ។
មន្ត្រីនានា សម្រាប់ដំណាំស្រូវរងផលប៉ះពាល់ជាង៣,៥ម៉ឺនហិចតា ខូចខាត១,៥ម៉ឺនហិចតា អាចស្នើពូជបឋមសម្រាប់កសិករ១១.១០០គ្រួសារ(១គ្រួសារបាន១ហិចតាឬស្រូវពូជទម្ងន់១០០គក្រ)។

នូវផលប៉ះពាល់ដោយសារទឹកជំនន់ និងជំនន់ទឹកភ្លៀង បង្កស្លាប់មនុស្សចំនួន ១៤នាក់ ផ្ទះចំនួន៩,២១៨ខ្នង មនុស្សរាយ៤០,៦៣៧នាក់ ៕ដោយ៖ឃិន គន្ធា