បន្ទាយមានជ័យ៖ភ្លៀងនៅបន្តធ្លាក់យ៉ាងរណ្ដំជាប់ជាប្រចាំនៅតាមវាលទីទំនាប និងប្រជំជន់ក្រុងស្រុក របស់ខេត្តបន្ទាយមានជ័យ ជំនន់ទឹកភ្លៀងទាំងនេះ គំរាមជនពន្លេច លំនៅដ្ឋានពលរដ្ឋ នៅទីទំនាប ស្របពេលទឹកស្រុងចុះពីក្រុងស្រុកជាប់ព្រំដែនកម្ពុជាថៃ មកទីទំនាបជាប់បឹងទន្លេសាប។
ដោយឡែកទួលសុវត្តិភាពរបស់បងប្អូនប្រជាពលរដ្ឋនៅឃុំបត់ត្រង់ ជំនន់ទឹកក៍បានគំរាមជន់ពន្លេច ដែលបង្ខំចិត្តពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងទាំងអស់ ត្រូវរើមកទីទួលសុវត្តភាពថ្មីលើផ្លូវជាតិលេខ៥ ស្រុកមង្គលបុរី វិញ។
ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យដឹកនាំបញ្ជារផ្ទាល់ កងកម្លាំងទាំងបី និងរដ្ឋបាលស្រុកមង្គលបុរី ចុះធ្វើជំរក ភ្លើងអគ្គីនីយ បង្គុនអនាម័យ ទឹកស្អាត ជូនបងប្អូនពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅចំនុចភូមិបត់ត្រង់ ដែលត្រូវប្ដូរទីទួលសុវត្តភាព។
លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តប្រាប់ថា៖ មិនបានបិតចរាចរណ៍នោះទេនៅផ្លូវជាតិលេខ៥ វាងក្រុងសិរីសោភ័ណ /មង្គលបុរី តែសូមបងប្អូនអ្នកបើកបរ បន្ថយល្បឿន បង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងបានរើមកតាំងលំនៅលើផ្លូវជាតិហើយ បន្ទាប់ទឹកស្រុងលិចកន្លែងស្នាកបណ្ដោះអាសន្នរបស់ពួកគាត់ មង្គលបុរីថ្ងៃទី១០ តុលា២០២២។
លោក សុក ចាន់ថា ប្រាប់ទៀតថាក្រុមការងារបាន រៀបចំសញ្ញាចរាចរណ៍ បិតស្លាកចំណាំងផ្លាតសម្រាប់ពេលរាត្រី និងសហការជាមួយនគរបាលចរាចរណ៍សំរួលដំជួន អ្នកធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវ១នេះ។
សូមបញ្ជាក់ថា៖ ពលរដ្ឋដែលត្រូវភាសខ្លួនស្នាក់នៅទីទួលសុវត្តិភាពសរុប ១៥៣គ្រួសារ មនុស្សរាយ៥៦៤នាក់។បានមកដល់ទីទួលសុវត្តិភាព ៨៩គ្រួសារមនុស្សរាយ៣៤៥នាក់ស្រី១០៣នាក់ ឡើងមកថ្មី៧គ្រួសារ ២៨នាក់ ស្រី១៥នាក់៕ដោយ៖ឃិន គន្ធា




































