កំពង់ធំ៖ សកម្មភាពដឹកជញ្ជូនឈើលេខ២ តាមរយះរថយន្តសាំយ៉ុង និងរថយន្តកូរ៉េ ចេញពីខេត្តព្រះវិហារ និងស្រុកប្រាសាទបល្ល័ង្គ បានធ្វើសកម្មភាពដឹកជញ្ជូនយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែពុំមានសមត្ថកិច្ចណាម្នាក់ មានឆន្ទះក្នុងការបង្ក្រាបនោះទេ គឺមានតែសកម្មភាពប្រម៉ាញ់ ប្រដេញឲ្យម្ចាស់រថយន្តបង់ពន្ឋសួនបុគ្គល ។
ជាក់ស្តែងរថយន្តសាំយ៉ុង និងរថយន្តកូរ៉េ បានដឹកជញ្ជូនឈើខុសច្បាប់ ជារៀលរាលើថ្ងៃបន្តកន្ទុយគ្នាដូចហែរកឋិន ទាំងយប់ទាំងថ្ងៃ តែពុំត្រូវបានបង្ក្រាបឬទប់ស្កាត់នោះទេ តែពុំមានការបង្ក្រាម្តងណាឡើយ គឺដោយសារតែអ្នកដឹកជញ្ជូនឈើខុសច្បាប់ ដឹកយូរទៅឈ្មួញបានទិញតួនាទី និងភារៈកិច្ចរបស់មេព្រៃ ពីការកាក់ ចាប់ មកអ្នកចាំទទួលសំណែនដូចសត្វកុកចាំចិកត្រីឬ ក្លាយជាកូន ជាក្មួយអស់ហើយ។
ជារៀងរាល់ថ្ងៃរថយន្តសាំយ៉ុង និងរថយន្តកូរ៉េ បានដឹកជញ្ជូនឈើលេខ២ ដូចសត្វកណ្តៀរក្នុងមួយរថយន្ត ចាប់ពី១ម៉ែគូប ទៅ២ម៉ែត្រគូប ដឹកចូលដេប៉ូនៅក្នុងក្រុងស្ទឹងសែន សុទ្ធសឹងតែជាឈើដែលមិនស្របច្បាប់ សកម្មភាពទាំងនេះបានដឹកកាត់ផ្នែករដ្ឋបាលព្រៃឈើស្ទោង ប៉ុន្តែក្នុងចំណោមរថយន្តទាំងអស់ ត្រូវបានកត់ ចូលបញ្ជីររបស់មេព្រៃផ្នែករដ្ឋបាលព្រៃឈើស្ទោងអស់ហើយ និងពុំមានរថយន្តមួយណាហ៊ានចន្លោះបាននោះទេ ។
ពាក់ព័ន្ឋទៅនឹងបញ្ហារចោទប្រកាន់ លោកមេព្រៃផ្នែករដ្ឋបាលព្រៃឈើស្ទោងខ្វះលទ្ធភាព បង្ក្រាបបទល្មើស ការដឹកឈើ ក៏ត្រូវបានមហាជនទូទៅរិះគន់ថា មេព្រៃផ្នែករដ្ឋបាលព្រៃឈើស្ទោង កំពុងតែគ្រប់ទឹករថយន្តណាក៏បង់លុយ ដោយមិនខ្ចីបង្ក្រាបម្នាក់ៗចាំតែប្រមូលលុយដាក់ហៅប៉ៅ ដោយមិនខ្វល់ពីច្បាប់មិនខ្វល់ពីការរលាយហិនហោចនៃព្រៃឈើឡើយ និងសំណូមពរឲ្យលោក ឆេង គឹមស៊ុន ប្រធានរដ្ឋបាលព្រៃឈើ មេត្តគិតគូរពីបញ្ហារព្រៃឈើខ្លះផង និងត្រួតពិនិត្យការអនុវត្តន៍តាមតួនាទីរបស់មេព្រៃ ឲ្យដូចកាលទៅស្បថ។