អំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន១២០គ្រួសារទៀតដែលជាអ្នករងផលប៉ះពាល់ពីទឹកជំនន់ នៅសង្កាត់ព្រះពន្លា

បន្ទាយមានជ័យ៖អំណោយសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១២០គ្រួសារទៀតដែលជាអ្នករងផលប៉ះពាល់ពីទឹកជំនន់ នៅសង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី១១ តុលា ២០២២ ត្រូវបានឯកឧត្ដម ឧត្ដមសេនីយ៍ ឯក​ សំអូន​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោគនិង​ជាមេបញ្ជាការ​យោធា​ភូមិ​ភាគ​៥ តាមរយះក្រុមបេះដូងតែមួយដឹកនាំដោយឯកឧត្ដម ឧត្ដមសេនីយ៍ទោ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥-មេបញ្ជាការទិសតំបន់ទី១ បន្ទាយមានជ័យ នាំយកទៅចែកដល់ទីទួលសុវត្តិភាពហើយ។

ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក​ សំអូន​ មេបញ្ជាការ​រង​កងទ័ព​ជើង​គោគនិង​ជាមេបញ្ជាការ​យោធា​ភូមិ​ភាគ​៥ បានមានប្រសាសន៍បន្តថា :សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងជាប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់អំពីទុក្ខលំបាក និងជីវភាពរស់នៅរបស់ប្រជាពល រដ្ឋ គ្រប់កាល:ទេស: ពិសេសការលំបាកនៃជំងឺកូវីដ-១៩ និងការលំបាកនៃជំនន់ទឹកជំនន់ ពេលនេះ ។

ឯកឧត្ដម ឧត្ដមសេនីយ៍ ឯក​ សំអូនបន្តថា ក្នុងនោះបានដោះស្រាយផ្តល់នូវស្បៀងអាហារ សម្ភារ:ប្រើប្រាសនិងថ្នាំពេទ្យ និងត្រៀមមធ្យោបាយនានាដើម្បីការជួយអន្តរាគមន៍ នាំប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព ណែនាំគាត់ពីវិធានការប្រុងប្រយ័ត្នសង្រ្គោះបឋម និងត្រៀមលក្ខណជួយវិស័យសេដ្ឋកិច្ចគ្រួសារ ពួកគាត់ នៅពេលទឹកស្រកចុះទៅវិញផងទៀត ។
ឯកឧត្ដម បន្តថា : ចំពោះមុខ សូមបងប្អូនមេត្តាខិតខំជម្នះការលំបាកហើយរស់នៅដោយការប្រុងប្រយ័ត្ន ការបង្ការការពារសុវត្ថិភាព សុខភាពនិងជីវភាព ។

សូមបញ្ជាក់ថា :ពលរដ្ឋក្រីក្រ ជនងាយរងគ្រោះ ចាស់ជរានិងស្រ្តីមានផ្ទះពោះ  ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ខ្លាំង អំណោយក្នុងមួយគ្រួសារទទួលបាន ឃីត១ មានសំភារៈដូចជាៈ១-ត្រីខ៥កំប៉ុង ២-មី១កេះ ៣-ទឹកត្រី ៣ដប ៤-ទឹកស៉ីអ៉ីវ៣ដប ៥-អង្ករ១០Kg ៦-ទឹកសុទ្ធ៣ដប ៧-ថ្នាំពេទ្យ១កញ្ចប់ ៨-សារុង០១និងដង្កូវជាដើម៕ដោយឃិន គន្ធា