(កំពង់ធំ)÷ រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ គ្រូពេទ្យកំពុងធ្វើការ និងផ្តល់សេវាដល់អ្នកជម្ងឺជាប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្ទោង ចំនួន៣១នាក់ ។
ថ្លែងនៅក្នុងឱកាសដ៏វិសេវិសាលនេះ លោក អភិបាលស្រុកបាន ណែនាំបន្ថែមទៀត ដល់គ្រូពេទ្យគ្រប់រូបត្រូវផ្តល់សេវា និងព្យាបាលជម្ងឺ ជូនអ្នកជម្ងឺប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ដល់បងប្អូនប្រជាពលរដ្ឋជាអ្នកជម្ងឺដែលមាន ជីវភាពខ្វះខាត ហើយពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចេញទៅព្យាបាលជម្ងឺនៅទីកន្លែងផ្សេង ឲ្យបានឆាប់ជាសះស្បើយបានគ្រប់ៗគ្នា។
ទាំងនេះសឲ្យឃើញនូវ ការយកចិត្តទុក្ខដាក់ របស់ថ្នាក់ដឹកនាំស្រុកស្ទោង ជាមួយមន្ត្រីរាជការក្រោមឱវាទ ដែលបានខិតខំបំពេញកិច្ចការរបស់ខ្លួនប្រកបដោយផ្លែផ្កានិងជោគជ័យបំផុត ជាពិសេសការព្យាបាលជូនពលរដ្ឋគ្រប់មជ្ឈដ្ឋានគួឲ្យមោទនភាពកក្រៃលែង លើសពីនេះទៀតគឺការយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋដែលមានជីវភាពទីទ័លក្រ និងងាយរងហានិភ័យផ្សេងៗ។
បន្ថែមលើសពីនេះទៀតលោក សាយ គឹមឡម បាន អំពាវនាវឲ្យបងប្អូនអ្នកជម្ងឺគ្រប់រូប ត្រូវថែរក្សាសុខភាពឱ្យបានល្អ និងរស់នៅប្រកបដោយអនាម័យល្អ ដើម្បីចៀសសវាងមានជម្ងឺដង្កាត់ផ្សេងៗទៀតផងដែរ។
គួរបញ្ជាក់ផងដែថា បងប្អូនអ្នកជម្ងឺទាំង៣១នាក់ ម្នាក់ៗទទួលបាននូវ អង្ករ០១បេ មី០១កេស ទឹកសុទ្ធវីតសល់០១កេស ទឹកត្រី០១យួរ ទឹកស៊ីអីវ០១យួរ និងត្រីខ ០១យួរ។