អភិបាលស្រុកស្ទោង ចុះសួរសុខទុក្ខ និងនាំយកអំណោយប្រគល់ជូនអ្នកស្រី ស៊ត រ៉ុម ត្រូវបានអគ្គីភ័យលេបត្របាក់ទាំងស្រុង

0

(កំពង់ធំ)÷ នៅរសៀលថ្ថៃទី១១ ខែកញ្ញា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងព្រះមន្ត្រីសង្ឃសាលាអនុគណស្រុកស្ទោង បានអញ្ជើញចុះសួរសុខទុក្ខ អ្នកស្រីស៊ត រ៉ុម អាយុ៥៦ឆ្នាំ រស់នៅភូមិ សាមក្អោក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ដែលត្រូវភកលើងឆេះផ្ទះទាំងស្រុង ដែលបណ្តាលមកពីឆ្លងចរន្តអគ្គិសនី កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រមាណ១០:៤៥នាទីព្រឹក។ផ្ទះដែលភ្លើងឆេះទាំងស្រុងមានទំហំ០៨ម៉ែត្រ×១២ម៉ែត្រ សាងសង់អំពីឈើដំបូលប្រក់ក្បឿង។

ក្នុងករណីនេះដែរ ដោយមានការខិតខំប្រឹងប្រែងដុតដៃដុតជើង បញ្ជាដោយលោកសាយ គឹមឡម ដល់កងកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលស្រុកស្ទោង ប្រើរថយន្តបាញ់ទឹកពន្លត់ និងប្រជាការពារសរុបចំនួន២០នាក់ នៅវេលាម៉ោង១២:០០នាទី ទើបពន្លត់បានទាំងស្រុង ដោយមិនបណ្ដាលឱ្យឆ្លងឆេះទៅផ្ទះអ្នកជិតខាងនោះឡើយ។

ជាមួយគ្នានេះ លោកអភិបាលស្រុកស្ទោង បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ជាពិសេសលើករណីអគ្គីភ័យនេះ ដែលអាចកើតមានឡើងដោយយថាហេតុ ក្នុងនោះមុនចេញទៅប្រកបការងារខាងក្រៅ សូមពិនិត្យ ប្រព័ន្ធភ្លើងអគ្គិសនី ធូប ទៀន ចង្ក្រាន និងបិទបារ៉ែតភ្លើងមុនចេញដំណើរពីគេហដ្ឋាន។

គួរបញ្ជាក់ផងដែរថា ម្ចាស់ផ្ទះដែលត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងទទួលបាននូវ÷ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាសរុប១.៥៥០.០០០ រៀល។