(ឧត្តរមានជ័យ)៖ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ត្រូវថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
លោកវរសេនីយ៍ឯក ឡុង ណៃ មេបញ្ជាការរង ស៊ុបឧត្តរមានជ័យ តំណាងអោយក្រុមយុវជនកម្ពុជាប្រឆាំងកូវីដ-១៩
ក៏បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពលោក អនុសេនីយ៍ឯក ឈន ស៊ីដេតថវិកាចំនួន ១៤៥៨៥០០៛ និង ដល់គ្រួសារសពរបស់លោក អនុសេនីយ៍ឯកវ៉ាន់ ថុល ថវិការជំនួន ១៤៥៨៥០០៛
ដែលបានពលីជីវិតក្នុងការជួយសង្គ្រោះក្មេងលង់ទឹកទើបបណ្ដាលឲ្យទៅគួចស្លាប់បាត់បង់ជីវិត ទាំងពីរនាក់ដែលស្ថិតនៅក្នុងអង្គភាពវរ:សេនាតូចលេខ ៤២២ កងពលតូចថ្មើរជើងលេខ ៤២ យោធភូមិភាគទី ៤ ។
ក្នុងនោះផងដែរលោកមេបញ្ជាការរងស៊ុបឧត្តរមានជ័យតំណាងក្រុមយុវជនកម្ពុជាប្រយុទ្ធប្រឆាំងជំងឺ covid 19 ក៏បានចូលរួមរំលែកទុក្ខនិងសម្ដែងនូវការសោកស្ដាយចំពោះការលះបង់យ៉ាងធំធេងក្នុងបុព្វហេតុការពារជាតិ មាតុភូមិ ការពារប្រជាជន ។
លោកមេបញ្ជាការរងនិងក្រុមការងារទាំងអស់សូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធវីរៈកងទ័ពទាំងពីរនាក់សុំទៅកាន់សុគតិភពជាឋានបុរមសុខកុំបីឃ្លានឃ្លាតឡើយ៕ដោយ:ចាន់ ធី




































