នៅរសៀលថ្ងៃទី12 ខែតុលា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាល ស្រុកស្ទោងនិងសហការី បានអញ្ជើញ អំណោយជាស្បៀងអាហាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ផ្តល់ជូននិងរួមចំណែកសម្រាលការលំបាក របស់ប្រជាពលរដ្ឋ ដែលបានជួបការលំបាកដោយទឹកជន់នៅឃុំចំណាលើ។ លោកបានបញ្ជាក់ថា ការចូលរួមជួយគ្នាក្នុងគ្រាក្រលំបាកនេះ គឺកិច្ចការងារចាំបាច់បំផុត ដែលប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន តែងតែណែនាំ ឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ដោយមិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ អត់ស្បៀងអាហារ ឬមិនមានការជួយជ្រោមជ្រែង ពីអាជ្ញាធរនោះឡើយ។
ជាមួយគ្នានេះ លោកបានសង្កត់ធ្ងន់ៗលើអាជ្ញាធរមូលដ្ឋានកងកម្ងទាំងបី ក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ដែលតែងតែកើតមានឡើងតាមបណ្តាមូលដ្ឋានត្រូវតែបង្ក្រាបឲ្យបានជាដាច់ខាតមិនមែនជាពេលត្រូណែនាំទៀតទេ គឺត្រូវបញ្ចប់ល្បែងស៊ីសងឲ្យខានតែបាន។
ជាមួយនេះដែរលោក បានសុំឲ្យមានការយោគយល់ពីសំណាក់ប្រជាពលរដ្ឋដែលមានបានរងគ្រោះដោយទឹកជំនន់នេះដែ ហើយមានជីវភាពប្រសើរឡើងហើយនោះកុំមានការអាកអន់ស្រពន់ចិត្តជាមួយអាជ្ញធរមូលដ្ឋាន ក៏ដូចជាប្រមុខរាជរដ្ឋាបាល ព្រោះការចែកជូនពេលនេះសម្រាប់តែបង។ ប្អូនដែលរងគ្រិះហើយកំពុងមានជីវភាពខ្វះខាតប៉ុណ្ណោះ។
លើសពីនេះទៀត លោក សាយ គឹមឡម បានឲ្យអាជ្ញាធរឃុំចំណារលើ ចុះស្រង់ស្ថិតិបរិមាណស្រែស្រូវ ដីចម្ការ ដំណាំ ដែលបានលិចលង់ខូចដោយទឹកជំន់ ឲ្យបានជាក់ស្តែង ជាពិសេសស្រែ ចម្ការដែលមានប្រភពទឹកគ្រប់គ្រាន់ក្នុងការធ្វើស្រែនិងដាំដុះស្តារឡើងវិញ ក្នុងពេលដែលទឹកស្រកក្នុងពេលឆាប់ៗនេះ។
លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសប្បុរសជនដែលបានគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដែលបានរងគ្រោះ និងជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ និងសាមគ្គីជាធ្លុងមួយ។
បញ្ជាក់ថា ប្រជាពរដ្ឋចំនួន150គ្រួសារក្នុង១គ្រួសារទទួលបាន អង្ករ1បេ មី1កេស ទឹកត្រី1យួរ ទឹកស៊ីអ៉ីវ1យួរ ត្រីខ1យួរ ទឹកបរិសុទ្ធ1កេស ផងដែរ៕