មន្ទីរព័ត៌មានខេត្តកំពង់ធំនិងពុទ្ធបរិស័ទចំណុះជើងវត្តបានផ្តួចផ្តើមធ្វើបុណអង្គកឋិនទានសាមគ្គី ដង្ហែចូលវត្តពុទ្ធរង្សី(ហៅវត្តត្រពាំងព្រលិត)

(កំពង់ធំ)÷ រសៀលថ្ងៃអង្គារ ០១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ មន្ទីរព័ត៌មានខេត្តកំពង់ធំនិងពុទ្ធបវិស័ទ ញាតិមិត្តជិតឆ្ងាយបានប្រារព
ធ្វើបទនមស្សការព្រះរតនត្រ័យសមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្ដែងធម្មទេសនា នៅវត្តពុទ្ធរង្សី (ហៅវត្តត្រពាំងប្រលិត) ស្ថិតនៅ ភូមិត្រពាំងប្រលិត ឃុំត្រពាំងស្ត្រី ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ។

លុះព្រឹកឡើងថ្ងៃពុធ ២រោច ខែអស្សុជ ត្រូវនឹងថ្ងៃទី១២ ខែឆ្នាំដដែល រៀបចំយាគូប្រគេនដល់ព្រះសង្ឃ ជួបជុំអង្គកឋិនទាននានា ប្រគេនចង្ហាន់ព្រះសង្ឃនិងវេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ដង្ហែអង្គកឋិនទានប្រទក្សិណ៣ជុំព្រះវិហារ និងវេរប្រគេនដល់ព្រះសង្ឃជាកិច្ចបង្ហើយកម្មវិធីបុណ្យ។

ព្រះគ្រូពុទ្ឋសរោ ម៉ន វិមាន ព្រះចៅអធិការវត្តពុទ្ធរង្សី(ហៅវត្តត្រពាំងព្រលឹត)បានមានសង្ឃដឺកាក្រោយពីព្រះសង្ឃចូលកាន់ព្រះវស្សា អស់ត្រីមាស ទើបបង្កើតជាអង្គកឋិននេះឡើង រយ:ពេល១ខែពេញ សម្រាប់ពុទ្ធបរិសទ្ធទាំងឡាយ កាន់អង្គកឋិនទាននេះ ដើម្បីដង្ហែយកទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា អស់កាលត្រីមាសក្នុងវត្តពុទ្ធរង្សី(ហៅវត្តត្រពាំងព្រលិត) ព្រមទាំងបានចូលជាធនធានថវិកាតាមកម្លាំងសទ្ធាជ្រះថ្លាសម្រាប់យកមកកសាង សមិទ្ធផលបន្ថែមនៅក្នុងវត្ត ឱ្យមានឪភាពរីកចំរើនបន្ថែមទៀត។

ព្រះគ្រូព្រះចៅអធិការវត្តពុទ្ធរង្សីបានថ្លែងអរគុណ និងប្រសិទ្ធិពរជ័យដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងពុទ្ធបរិស័ទ ដែលមានសទ្ធាជ្រះថ្លាចូលរួមថវិកាក្នុងអង្គកឋិនទាននេះ សូមឲ្យមហាអង្គកុសលផលបុណ្យ និងវត្ថុសាកសិទ្ធក្នុងលោក តាមជួយថែរក្សា ឲ្យជួបតែសេចក្តីសុខគ្រប់ប្រការជារៀងរហូត។

សូមបញ្ជាក់ថា បច្ច័យបានមកពីបុណ្យកឋិនទានចំនួន៧០កឋិនទទួលបានបច្ច័យកសាងសរុបចំនួន ៥០.១៧៩.០០០រៀល (ហាសិបលាន មួយរយចិតសិប ប្រាំបួនពាន់រៀលគត់) និងប្រាក់ដុល្លារចំនួន៤២០ដុល្លារសហរដ្ឋអាមេរិក ប្រគេនព្រះចៅអធិការវត្តនិងព្រះសង្ឃផងដែរ ៕