មន្ត្រីអាជ្ញាធរ ជំនាញបច្ចេកទេសនិងពលរដ្ឋភាគច្រើននៅខេត្តបន្ទាយមានជ័យមានឆន្ទះចូលរួមកិច្ចការពារថែរក្សាលើកកម្ពស់បរិស្ថានហើយក៏មានការគាំទបងរពីថ្នាក់លើផ្ដែរ

បន្ទាយមានជ័យ៖មន្ត្រីអាជ្ញាធរ សមត្ថកិច្ចកងកម្លាំង ជំនាញបច្ចេកទេសនិងពលរដ្ឋភាគច្រើននៅខេត្តបន្ទាយមានជ័យមានឆន្ទះចូលរួមកិច្ចការពារ ថែរក្សា លើកកម្ពស់បរិស្ថាន ហើយក៏មានការគាំទ្រពីថ្នាក់លើផ្ដែរ នេះជាការលើកឡើង របស់លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យក្នុងសិក្ខាសាលាពិគ្រោះយោបល់និងផ្សព្វផ្សាយស្ដីពីដំណើការកំណត់តំបន់បេតិកភ័ណ្ឌធម្មជាតិ និងលទ្ធផលការសិក្សាផូស៊ីលក្នុងភូមិសាស្ត្រខេត្តនាថ្ងៃទី ១០ សីហា ២០២២។

យោងតាមការបញ្ហារបស់លោកសេង ហុង ប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌនៃអគ្គនាយកដ្ឋានសហគមន៍ក្រសួងបរិស្ថាននៅខេត្តបន្ទាយមានជ័យមានភ្នំចំនួន១០ត្រូវបានសិក្សាស្រាវជ្រាវចងក្រងឯកសារស្ថានីយផូសុីវអាយុកាលស័កទី១សម័យPermian២៥១ទៅ២៩៩លានឆ្នាំដើម្បីចងក្រងឯកសារសម្រាប់ផ្សព្វផ្សាយនិងសិក្សាស្រាវជ្រាវក្នុងគោលដៅលើកកម្ពស់ការយល់ដឹងសាធារណៈជននិងចូលរួមគ្រប់គ្រង់ធនធាន ធម្មជាតិពេលបច្ចុប្បន្ននិងថ្ងៃអនាគត។
ភ្នំទាំង១០រួមមានទី១/ស្ថានីយផូសុីលភ្នំកងវ៉ាទី២/ស្ថានីយផូសុីលភ្នំដូងព្រះទី៣/ស្ថានីយផូសុីលភ្នំបាក់៤/ស្ថានីយផូសុីលភ្នំធំទី៥/ស្ថានីយផូសុីលភ្នំជញ្ជាំងទី៦/ស្ថានីយផូសុីលភ្នំព្រះ-ភ្នំវែងទី៧/ស្ថានីយផូសុីលភ្នំកន្ទួតទី៨/ស្ថានីយផូសុីលភ្នំបន្ទាយនាងទី៩/ស្ថានីយផូសុីលភ្នំតូចនិងទី១០/ស្ថានីយផូសុីលភ្នំស្វាយ។

មើលឃើញទឹកចិត្តនិងស្នាដៃនេះ ឯកឧត្ដម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានផ្តល់ម៉ូតូសម្រាប់មន្ត្រីតំបន់ការពារ បានផ្តល់ធុងចម្រោះទឹកស្អាតដល់សហគមន៍និងគ្រឹះស្ថានសិក្សា បានផ្តល់ឡដុតសម្រាមសមត្ថភាពដុតបានទម្ងន់៣តោន បានគាំទ្រការស្នើកូនភ្នំ ១០កន្លែងនៃគម្រោងរៀបចំបង្កើតជាតំបន់បេតិកភ័ណ្ឌធម្មជាតិក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យជាដើម ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យនិងលោក សេង សោត អគ្កនាយករងសហគមន៍មូលដ្ឋានក្រសួងបរិស្ថានបានគាំទ្រគម្រោងស្នើសុំបញ្ចូលភ្នំទាំង នោះទៅជាជាតំបន់បេតិកភ័ណ្ឌធម្មជាតិក្នុងភូមិសាស្ត្រខេត្តនេះ ។

លោកបានសហការគ្នាដឹកនាំមន្ត្រីនិងពាក់ព័ន្ធដែលបែងចែកក្រុមចុះពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់ព្រំប្រទល់តំបន់កូនភ្នំដែលស្នើសុំ ទៅក្រសួងបរិស្ថាន ដើម្បីបង្កើតតំបន់បេតិកភ័ណ្ឌធម្មជាតិ,តំបន់ការពារធម្មជាតិក្នុងខេត្តបន្ទាយមានជ័យ ជាលទ្ធផលនៃការសិក្សាស្រាវជ្រាវ និងការចងក្រងឯកសាររបស់ក្រុមការងារមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យជាបទពិសោធន៍ ក្នុងការសិក្សារៀបចំតំបន់បេតិកភណ្ឌធម្មជាតិនៅបណ្ដាខេត្តផ្សេងៗទៀត៕ដោយ៖ ឃិន គន្ធា