លោក ដេ​នាយករដ្ឋមន្ត្រី នៃ​ចក្រភព​អង់គ្លេស វីដ ខេ​ម៉េ​រ៉ូ​ន

0

នៅ​រសៀល ថ្ងៃ​សុក្រ​នេះ បាន​និយាយថា លោក​ពិតជា រំភើប​ខ្លាំងណាស់ ដែលថា ប្រជាជន​ស្កុ​ត​ឡេ​ន បាន​បោះឆ្នោត ប្រឆាំងនឹង​ការ ទាមទារ​ឯករាជ្យ នៅក្នុង​ការធ្វើប្រជាមតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នេះ​ ​ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ិន​ហួ ចេញផ្សាយ​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៤ នេះ​ដោយ យោងតាម​សម្ដី របស់ លោក នាយករដ្ឋមន្ត្រី ក្នុង​សេចក្ដីថ្លែងការណ៍​បន្ទាន់​ថា “​ប្រជាជន ស្កុ​ត​ឡេ​ន បានបញ្ជាក់​ច្បាស់ៗ​ថា វា​ជា​លទ្ធផល ជាក់លាក់​មួយ ដែល​ពួកគេ​បាន​រក្សា​នូវ ប្រទេស​ក្នុង​ចង្កោម​រដ្ឋ​ទាំង​៤ នៅ​រួម​ជាមួយគ្នា រួមទាំង​ប្រជាពលរដ្ឋ រាប់ លាន​នាក់ ហើយ​ខ្ញុំ​ពិត​ជាមាន​ក្ដីរំភើប​ក្រៃលែង​”​។​ ​index

លោក​បាន​បន្ថែមទៀតថា “​ដូចដែល​រូបខ្ញុំ​បាន​និយាយ នៅក្នុង​ការប្រកួតប្រជែង​នោះ​ផងដែរ​ថា វា​ពិតជា​ធ្វើ ឲ្យ​ខ្ញុំ ខូចចិត្ត​ខ្លាំងណាស់ នៅពេល​ខ្ញុំ​មើល ឃើញ​ពី​ការបែកបាក់ របស់​ចក្រភព អង់គ្លេស ដ៏​រុង​រឿងនេះ​”​។​លោក និយាយថា វា​ជា​ឱកាស​មួយ​ដើម្បី​ធ្វើ​ឲ្យ​អង់គ្លេស​ផ្លាស់ប្ដូរ ឈានទៅរក​ភាពប្រសើរឡើង​ថ្មី​មួយ​ថែមទៀត​។​ ​នេះ​ជាការ បរាជ័យ​ធំៗ​លើក​ទី​បី​ហើយ ក្នុងការ​ទាមទារ​ឯក​រាជ្យ បន្ទាប់ពី​ការបះបោរ​លើក ទីមួយ កាលពី​ឆ្នាំ ១៩៧៩ និង លើក​ទី​ពីរ​ឆ្នាំ ១៩៩៧​។

ប្រជាជន​ស្កុ​ត​ឡេ​ន ភាគច្រើន​ហាក់ ស្វែងយល់​ច្បាស់​ពី​គុណវិបត្តិ ដែល​ច្រើនជាង​គុណសម្បត្តិ ក្រោយពេល​ពួកគេ​ចាក​ចេញពី អង់គ្លេស ព្រោះតែ​បច្ចុប្បន្ន ស្ថានភាព​សេដ្ឋកិច្ច ពិភពលោក ពុំទាន់​មាន​លំនឹង និង ការអុកឡុក ពី​ពួក​ភេរ​វករ ដែល​ប្រទេសមួយ​ត្រូវការ​បំផុត​គឺ​ខ្នងបង្អែក​ដ៏​រឹងមាំ ជាជាង​ការបែកបាក់​គ្នា​។​ ​គួរ​បញ្ជាក់ថា ប្រជាជន​ស្កុ​ត​ឡេ​ន បាន​ទៅ​បោះ ។ដោយផន សុខជាតិ