​​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​បុរស​ជា​ប្តី​ជិៈ​លើ​ប្រព​ន្ឋ​ដោយ​យក​កណ្តៀវ​ផ្ព​ក់ក​ជាប់​បើ​ហ៊ាន​កន្ត្រាក់​តែ​បន្តិច​ជិវិត​ប្រព​ន្ឋ​ ​និង​ត្រូវស្លាប់​ជាពុំខាន​តែ​មកដល់ពេលនេះ​មិនទាន់មាន​ចំណាត់ការ​

0

​កំពង់ឆ្នាំង​៖ រឿងរ៉ាវ​អំពើ​ហ្សឹ​ង្សា​ក្នុង​គ្រួសារ​មួយ​ដែល​បុរស​ជា​ប្តី​បានធ្វើ​មកលើ​ប្រព​ន្ឋ ទោះបី​រឿងនេះ​បានកើត​ឡើង​យូរ​បន្តិច​មែន តែ​វា​បាន​ឌឹ​ត​ជាប់​អ្នក​ក្នុង​អារ​ម្ម​ណ៏​ចំពោះ​អ្នក​ដែល​បានឃើញ​រូបភាព​វី​ឌី​អូ​ឃ្លី​ប​ ​មួយ និង​ជាពិសេស​អ្នក​ដែល​បានឃើញ​ហើយ​ជួយ​និង​ថត​បាន​នៅក្នុង​ហេតុ​ការ​ណ៏​នេះ​ដោយផ្ទាល់​តែម្តង ដែល​មកដល់ពេលនេះ​សមត្ថកិច្ច និង​ស្ថាប័ន​ច្បាប់​មិនទាន់មាន​វិធានការ​ណ៏​ណា​នៅឡើយ ចំពោះ​ជនដៃដល់​ជា​ប្តី ធ្វើអោយ​ការ​ក្តីសង្ឃឹម​របស់​ស្ត្រី​រងគ្រោះ​ក្លាយទៅជា​អស់ជំនឿ​ទៅ​អ្នក​កាន់​ច្បាប់​។22

​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ​នេះ​បាន​កើតឡើង​កាលពី​យប់ ថ្ងៃទី ០៥​ខែ សីហា ឆ្នាំ​២០១៤​នៅក្នុង ភូមិ​ទួល​ទ្រា ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​។​នៅក្នុង​រូបភាព​វី​ឌី​អូ​ឃ្លី​ប​មួយ​ដែល​ថត​ដោយ​ទូរស័ព្ទដៃ​មាន​រយៈពេល ២២​នាទី​និង​៤៧​វិនាទី​បានបង្ហាញ​នូវ​សកម្មភាព​អំពើ​ហឹ​ង្សា​យ៉ាង​ព្រៃផ្សៃ​មួយ​ដែល​បង្កឡើង​ដោយ​បុរស​ជា​ប្តី បាន​ជិៈ​សង្កត់​ពី លើ​ប្រព​ន្ឋ​ដោយបាន​ប្រើ​កណ្តៀវ​ត្រកង ក ប្រព​ន្ឋ​សង្កត់​ក្បាល​និង​ផ្ទប់​ទៅ​ដី បើសិនជា ប្តី​កន្ត្រាក់​កណ្តៀវ​តែមួយ​ខ្វាច់ ក ប្រព​ន្ឋ​ពិតជា​នឹង​ដាច់​ស្លាប់​ពុំខាន​ឡើយ​។​33

​ ​រយៈពេល​ជាង​២២​នាទី នៃ​ការរើបំរះ របស់​ស្ត្រី​រងគ្រោះ ពិតជា​សែន​តក់ស្លុត ព្រោះ ក បាន​ភ្ជុង​ ​ជាប់​ដោយ​កណ្តៀវ និង​ដៃ​ម្ខាង​របស់​ប្តី​បាន​សង្កត់​ក្បាល​ជាប់ ព្រមជាមួយ​សំដី គម្រាម “​នៅ​អោយ​ស្ងៀម បើ​ហ៊ាន​រើ​និង​ដាច់ ក ហើយ អញ​សុខចិត្ត​ចូល​គុក តើ​ស្ត្រី​រងគ្រោះរ​ន្ឋ​ត់​យ៉ាងណា​។​ពេលខ្លះ​នាង​នៅ​ពីក្រោម​បាន​ប្រឹង​រើ​បំ​ម្រា​ស់បាន​រួច​ម្តងៗ​ដែរ ដោយ​ប្រឹង​យកដៃ​ចាប់​ផ្លែ​កណ្តៀវ​ទាញ​ចេញ​និង​រើ ធ្វើអោយ​ដៃ​ទាំង​២​មុត​ដាច់​ឈាម​រហាម ប្រឡាក់​ពេញ​ខ្លួនប្រាណ ។

ទោះ​យ៉ាងនេះ​ក្តី កម្លាំង​របស់​ស្ត្រី​មិនអាច​ទៅ​រូ​ចឡើយ ។​ក្នុង​រូបភាព ដែលមាន​ដោយ​សម្រែក​ស្រែក​ដោយ​ក្តីរ​ន្ឋ​ត់ និង​ការ​សំពះអង្វ ពី​សំណាក់​ក្រុមគ្រួសារ គឺមាន​គ្នា​ពី ៥​ទៅ​៦​នាក់ នៅតែ​មិន​អាចជួយ​ស្រី្ត​រងគ្រោះ​ពី​កណ្តាប់ដៃ​របស់​ប្តី​កំណាច​នោះបាន ហើយ​រយៈពេល​ជាង​២២​នាទី​នេះ ទំនងជា​ប្តី​អស់កម្លាំង​ទើប​ប្រព​ន្ឋ​ឆក់​ឱកាស រត់គេចខ្លួន​បាន ។ ​ អ្នកស្រី យ៉ាន់ ថុ​ន គ្រូ​បង្គោល ប្រចាំ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ​បាន​និយាយ​អោយដឹងថាៈ រឿងហេតុ​កើត​អំពើ​ហ​ង្សា​យ៉ាង​ព្រៃផ្សៃ​នេះ គាត់​ទើបតែ​បានឃើញ​តាម​វីដេអូ​ឃ្លី​ប​នៅ​យប់​ថ្ងៃទី ១៩ ខែសីហា​នេះ​ទេ​។

គ្រួសារ​នេះ​មាន​ប្តី​ឈ្មោះ ហួន សុ​ផៃ អាយុ​៤៥ ឆ្នាំ ប្រព​ន្ឋ​ឈ្មោះ ឡូត បឿន អាយុ​៤៣​ឆ្នាំ គ្រួសារ​នេះ​មានកូន​ប្រុស ២​នាក់​។ នៅ​យប់​ថ្ងៃទី ០៥ ខែ សីហា ពិតជា​មាន​អំពើ​ហឹ​ង្សា​នេះ​មែន តែ​គាត់​គ្រាន់តែ​ដឹង និង​មិន​បានឃើញ​ឡើយ ។​ក្រោយមក​គ្រួសារ​នេះ​បាន​លែងលះគ្នា នៅ​ថ្ងៃទី ២០ ខែសីហា នៅត្រឹម​សាលាឃុំ​ស្វាយជ្រុំ ហើយ​ក្រោយពី​ការ​លែងលះគ្នា បុរស​ជា​ប្តី​បាន​ទៅ​នៅផ្ទះ​របស់គេ​វិញ នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ។​ ​ ​44

ជួប​ជាមួយ ស្ត្រី​រងគ្រោះ តាម​ទូរ​សព្ទ័​គាត់​បាន​រៀបរាប់ថា​៖ គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​ស្រី​ម្នាក់ នៅ​ឆ្នាំ​២០០០ គាត់​បាន​រៀបការ​ជាមួយ​បុរស​ម្នាក់ទៀត​ឈ្មោះ ហួន សុ​ផៃ និង​បានកូន​ប្រុស​ចំនួន​២​នាក់ សព្វថ្ងៃនេះ​ពួកគេ​មាន​អាយុ​១០ និង​១៣​ឆ្នាំ នៅពេល​ចូល​បវេសនកាល​វិញ ពួកគេ​នឹង​ចូលរៀន ថ្នាក់ ទី​៤ និង ថ្នាក់​ទី​៧ ហើយ ។ ​គាត់​បាន​រៀបរាប់ថា ពួកគាត់​មិនដែល​មាន​ជម្លោះ​គ្នា​ខ្លាំងក្លា​ទេ​ជាង​១០​ឆ្នាំ​កន្លងទៅនេះ ក៏ប៉ុន្តែ​ ​កាលពី​ជាង​១​ឆ្នាំមុន កូនស្រី​គាត់ (​កូនដើម​) បានចេញ​ទៅធ្វើ​ការ​នៅ​ភ្នំពេញ​បាត់ទៅ ។

ចាប់ពីពេលនោះ​ ​មក​ប្តី​គាត់​បាន​ធ្វើបាប​គាត់​រហូត​នៅពេល​ស្រវឹង​ម្តងៗ ។ នៅ​ល្ងាច​ថ្ងៃកើតហេតុ​ទី ០៥ ខែសីហា ឆ្នាំ​២០១៤ ប្តី​គាត់​បាន​ផឹក​ទឹកត្នោតជូរ​ជាមួយ​កូនក្មួយ និង​មិត្ត​ភ​ក្រ័​របស់គាត់ មិនដឹងថា​ប្តី​គាត់​ផឹក​អស់​ប៉ុន្មាន​នោះ​ ​ទេ តែ​ពេល​បែក​គ្នា​អស់​ប្តី​គាត់​បាន ទៅ​ផឹកស្រា​នៅ​តៀមស្រា​បន្តទៀត ។ ចំណែក​គាត់​មិនបាន​រង់ចាំ​ប្តី​ទេ ក៏បាន​ចូលដេក​ក្នុង​មុង​មុន​ទៅ ។​

ស្រាប់តែ​ម៉ោងជាង​៩​យប់ ប្តី​គាត់​បាន​ត្រឡប់មកវិញ​រករឿង​គាត់​ដោយ​គ្មាន​មូលហេតុ​តែម្តង ភ្លាមនោះ​គាត់​បាន​ចុះមក​ដី​ព្រោះ​ខ្លាច​ប្តី​វាយ ស្រាប់តែ​ប្តី​គាត់​ស្ទុះ​មកពី​ក្រោយ និង​មាន​កណ្តៀវ​នៅ​ដៃ​ស្រាប់​ផង បានមក​ចាប់គាត់​បោក​ដួល​ទៅ​ដី ហើយ​ជិៈ​ពីលើ​គាត់ ជាប់ ព្រមជាមួយ​នោះ​ប្តី​គាត់​បាន​យក​កណ្តៀវ​ថ្ពក់​ក​គាត់​ជាប់​ពីក្រោម និង​បាន​សង្កត់​ក្បាល​គាត់​ជាប់​ពីលើ គាត់​បាន​ព្យា យាម​រើ តែ​រើ​មិន​រួច ព្រមជាមួយ​នោះ​គាត់​ខំ​អង្វរ​ប្តី​អោយ​ដោះលែង តែ​ប្តី​មិន​លែង​រហូត​មាន​អ្នកភូមិ បងប្អូន​បានមក​សំពះអង្វ​ទៀត ក៏​ប្តី​គាត់​នៅតែ​មិន​លែង ។​

អំពើ​ហឹ​ង្សា​នេះ​មាន​រយៈពេល​ជិត​កន្លះ​ម៉ោង ទើប​គាត់​ឈ្លាត​ឱកាស​រើ និង​រត់​រួច ។ ​ ​ស្ត្រី​រូបនោះ​បាន​បន្តថាៈ ក្រោយមក​គាត់​បាន​ប្តឹង​លែងលះគ្នា នៅ​សាលាឃុំ ស្វាយជ្រុំ ហើយ​ប្តី​ ​គាត់​បាន​ត្រឡប់ទៅផ្ទះ​គាត់​វិញ​ទៅ ទុក​កូន​២​នាក់​នៅ​នឹង​គាត់ ។​គាត់​បាន​ប្តឹងទៅ​សិ​ទ្ឋ​មនុស្ស និង តុលា ការ រួច​ហើយពី​រឿង​អំពើ​ហ​ង្សា​មកលើ​គាត់​នេះ ប៉ុន្តែ​មិនទាន់មាន​ការដោះស្រាយ​អ្វី​នៅឡើយ ទេ​មក ដល់ពេលនេះ ។​

ក្រោយពី​បាន​រៀបរាប់​រឿងរ៉ាវ​ដ៏​រន្ធត់​របស់គាត់​ចប់​មក​ស្ត្រី​រងគ្រោះ​បាន​អង្វរ​ដល់​សមត្ថកិច្ច ពី​សេស​ស្ថាប័ន​តុលាការខេត្ត តាមរយះ​អ្នក​សារព័ត៌​សូមមេត្តា​ជួយ​ចំណាត់ការ​រឿងនេះ​អោយបាន​ឆាប់​ផង ព្រោះ​គាត់​មានការ​ព្រួយ​បារ​ម្ម​ណ៏​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ខ្លាំងណាស់​រហូតមកដល់​ពេលនេះ ។​ ​ ​នៅក្នុង​រឿងនេះ​សមត្ថកិច្ច​មូលដ្ឋាន ក៏ដូចជា​នគរបាល​ខេត្ត​បានអោយ​អ្នកយក​ព័​ត៌​យើង​ដឹងថា​៖​ពួកលោក​បាននិងកំពុង​ចាត់ការ​ហើយ ( ប៉ុន្តែ​គេ​រិះគន់ថា ពាក្យ​ថា​កំពុង​ចាត់ការ​ហើយៗ​ៗ​…​ៗ​តែ​មាត់​តែ​មកដល់ពេលនេះ​ជាង​១​ខែ​ហើយ​មិនទាន់​ឃើញ​ធ្វើ​អ្វី​នៅឡើយ​ជនដៃដល់​ដើរហើ​រយ៉ា​ហ​រំភើយ​ធម្មតា )​។​

ចំណែក​បុរស​ជា​ប្តី​មិនអាច​សុំ​ការបំភ្លឺ​បានទេ​ព្រោះ​គ្មាន​លេខ​ទូរ​សព្ទ័​ទាក់ទង និង​រក​គាត់​មិនឃើញ ប៉ុន្តែ​អ្នកយកព័ត៌មាន​យើង​និង​ព្យាយាម​រក​បុរស​ដែល​ត្រូវ​ប្រពន្ធ​ចោទប្រកាន់​ខាងលើ​បន្តទៀត ដើម្បី​បំភ្លឺ​បញ្ជាក់​ការពិត​៕ JHON NY