(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី បានចុះសួរសុខទុក្ខ បុគ្គលិកអនាម័យដែលកំពុងបម្រើការងារនៅមន្ទីរពេទ្យបង្អែកស្ទោង ចំនួន០៧នាក់ ។
ថ្លែងនៅក្នុងឱកាសដ៏វិសេវិសាលនេះ លោក អភិបាលស្រុកបាន ណែនាំបន្ថែមទៀត ដល់បុគ្គលិកអនាម័យគ្រប់រូបត្រូវ អនុវត្តកិច្ចការរបស់ខ្លួនដោយ ការទទួលខុសត្រូវ និងយកចិត្តទុកដាក់ខ្ពស់ ដល់អនាម័យទូទៅ និងអនាម័យនៅក្នុងមន្ទីពេទ្យបង្អែកនេះឲ្យបានល្អប្រសើរ ព្រោះវាជាចំណែកមួយនៃការលើកកម្ពស់បរិស្ថាន និងកាត់បន្ថយជម្ងឺដង្កាត់ផ្សេងៗផងដែរ។
ទាំងនេះសឲ្យឃើញនូវ ការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំស្រុកស្ទោងជាមួយមន្ត្រីរាជការក្រោមឱវាទគ្រប់ស្ថាប័ន ដែលជាសេនាធិកា និងជាសរសៃឈាមរបស់រដ្ឋបាលស្រុកក៏ដូចជារាជការ ដែលបានខិតខំបំពេញកិច្ចការរបស់ខ្លួនតាមវិជ្ជជីវៈ និងទទួលខុសត្រូវបំផុត។
បន្ថែមលើសពីនេះទៀត លោក សាយ គឹមឡម បាន ជំរុញដល់បុគ្គលិកសុខាភិបាលទាំងនៅមន្ទីពរទ្យបង្អែក និងតាមមណ្ឌលសុខភាព ត្រូវទម្លាក់ចោលឬផ្លាស់ប្តូរឥរិយាបថ អវិជ្ជមានមួយចំនួនកន្លងមក ហើយពង្រឹងរបៀបរបបការងារ និងវិជ្ជាជីវៈឡើងវិញថែមទៀតដើម្បី ប្រសិទ្ធភាពការងារ និងការជឿទុកចិត្តពីអ្នកជម្ងឺនិងអ្នកទទួលសេវាទាំងអស់ ព្រមទាំងមជ្ឈដ្ឋានទូទៅ។
គួរបញ្ជាក់ផងដែថាបងប្អូន បុគ្គលិកអនាម័យទាំង០៧នាក់ទទួលបាននូវ អង្ករ០១បេ មី០១កេស ទឹកសុទ្ធវីតសល់០១កេស ទឹកត្រី០១យូរ ទឹកស៊ីអីវ០១យួរ និងត្រីខ០១យួរ។







































