ខេត្តកណ្ដាល:គិតត្រឹមម៉ោង១២:៣០នាទីថ្ងៃត្រង់ ទី១៤ ខែតុលា ឆ្នាំ២០២២ ក្រុមរុករកបានរកឃើញសពក្មេងស្រីម្នាក់ទៀតហើយ។ ដូច្នេះ គិតត្រឹមរសៀលនេះ អ្នកស្លាប់នៅក្នុងឧបទ្ទវហេតុលិចទូកដ នៅស្រុកលើកដែក កើនឡើងដល់ ១០នាក់ និងសង្គ្រោះបាន ៤នាក់ និងបន្តបាត់ខ្លួនម្នាក់ទៀត។ កម្លាំងរុករកបន្តស្វែងរកអ្នកបាត់ខ្លួនម្នាក់ទៀត។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានលើទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលខេត្តកណ្ដាល នារសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ។
សូមជម្រាបថា ឧបទ្ទវហេតុលិចទូកដរនេះ កើតឡើងកាលពីវេលាម៉ោង ៧យប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។ បើផ្អែកតាមទំព័រហ្វេសប៊ុកស្នងការនគរបាលខេត្តកណ្តាលដដែល ឧបទ្ទវហេតុខាងលើបណ្តាលមកពីម្ចាស់ទូកដឹកលើសចំណុះ ខ្វះការប្រុងប្រយ័ត្នដោយអ្នកជិះលើទូកគ្មានអាវពោងសម្រាប់ការពារ៕ប្រភពព័ត៌មាន





































