សង្កាត់លេខ ០៣សាងសង់ផ្លួវបេតុងចំនួន០២ខ្សែ ប្រើប្រាស់ថវិកាគម្រោងមូលនិធិភូមិសង្កាត់ឆ្នាំ២០២២

0

ខេត្តព្រះសីហនុ៖ លោក កាន់ ឡឹង ចៅសង្កាត់លេខ៣ នារសៀល ថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២២បានបញ្ជាក់ថា ផ្លូវបេតុងចំនួន០២ខ្សែ ដែលប្រើប្រាស់ថវិកាគម្រោងមូលនិធិភូមិសង្កាត់ឆ្នាំ២០២២  ក្នុងនោះ គឺផ្លូវខ្សែទី០១ ត្រូវ បានសាងសង់ រូចរាល ជាស្ថាពរ ហើយ និង ផ្លូវខ្សែទី០២កំពុងដំណើរការសាងសង់ បានប្រមាណ៨០ភាគរយ ហើយផងដែរ ។

លោក កាន់ឡឹងចៅសង្កាត់លេខ៣បានបន្តទៀតថាផ្លូវបេតុង ខ្សែទី១ មានប្រវែងបណ្ដោយ ១៨៧ម៉ែត្រ និងទទឹង៦ម៉ែត្រដោយកម្រាស់បេតុង០,២០ម៉ែត្រដែលមានទីតាំងស្ថិតនៅជាប់របងសាលាវិទ្យាល័យក្រុងព្រះសីហនុ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ចំណែកផ្លូវបេតុងខ្សែទី២ ស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ៣ ក្រុង ព្រះសីហនុ មានប្រវែងបណ្ដោយ ២១៣ម៉ែត្រនិងទទឹង ៥ម៉ែត្រ កម្រាស់០,២០ម៉ែត្រ ដោយក្នុងការស្ថាបនា សាងសង់ផ្លូវបេតុងចំនួនពីខ្សែខាងលើនេះគឺចំណាយថវិកាអស់សរុបចំនួន ៣៤០.០០០.០០០រៀល(បីរយសែ សិបលានរៀល)ដោយប្រើប្រាស់ថវិកាទាំងអស់នេះគឺបានមកពីមូលនិធិអភិវឌ្ឍន៍ភូមិ.សង្កាត់ឆ្នាំ២០២២។

ជាមួយគ្នានេះលោក កាន់ ឡឹង ចៅសង្កាត់លេខ០៣ក៏ បានធ្វើការ ណែនាំទៅដល់ បងប្អូនប្រជាពល រដ្ឋសូមឱ្យចូលរួមថែរក្សាទាំងអស់គ្នានៅសមិទ្ធផលថ្មីនេះ ពិព្រោះថា ផ្លូវទាំង០២ខ្សែ នេះមិនមែនជាកម្មសិទ្ធិរបស់ បុគ្គល់ណាម្នាក់នោះទេ គឺផ្លូវសាធារណៈសំម្រាប់យើងទាំងអស់គ្នាប្រើប្រាស់  ហើយត្រូវរូមគ្នាជួយសំអាត អនាម័យ បរិស្ថាន នៅ ជុំវិញលំនៅដ្ឋានរបស់បងប្អូនឱ្យបានស្អាតជាប្រចាំផង និងវិចខ្ចប់ សំរាមឱ្យបានត្រឹមត្រូវ ជាសវាងការ បោះសំរាម ចោលតាមដងផ្លូវធ្វើឱ្យប៉ះពាល់ សោភ័ណភាពទីក្រុងទេសចរណ៏របស់យើង៕

(ដោយនាគសមុទ្រ)