វៀតណាម​មាន​មហាសេដ្ឋី​ពីររូប​ចូលក្នុង​ប​ញ្ចី​ឈ្មោះ​មហាសេដ្ឋី​ពិភពលោក​

0

​តាម​របាយការណ៍​រប​ស់ «Billionaire Census 2014» វៀតណាម​មាន​មហាសេដ្ឋី​២​នាក់​មានទ្រព្យ​សម្បត្តិ​សរុប​៣​ពាន់​លាន​ដុល្លារ​។ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៣​វៀតណាម​មានតែ​ម្នាក់​ប៉ុណ្ណោះ​ដោយមាន​ទ្រព្យសម្បត្តិ​ជាង​១​ពាន់​លាន​ដុល្លារ​ ​ធា​នាគា​ស្វិ​ស​UBS និង​Wealth-X បានប្រកាស់​របាយការណ៍ Billionaire Census 2014 ដោយ​ក្នុងនោះ​វៀតណាម​មាន​មហាសេដ្ឋី​២​រូប ក្នុងចំណោម​មហាសេដ្ឋី​លើ​ពិភពលោក​ជាង​២​ពាន់​នាក់​ហើយ​ស្ថិតនៅ​លំដាប់​ទី​១៤​ក្នុង​ប​ញ្ចី​ឈ្មោះ​មហាសេដ្ឋី​នៅ​ទ្វីបអាស៊ី​។​ ​

បើទោះបី​សេដ្ឋកិច្ចពិភពលោក កំពុងស្ថិត​ក្នុងតំណាក់កាល​នៃ​វិបត្តិ​ប៉ុន្តែ ចំនួន​មហាសេដ្ឋី​នៅលើ​ពិភពលោក​បាន​កើនឡើង​ខ្ពស់ជាង​ពេល​នានា​ទាំងអស់​ដោយមាន​រហូត​ដល់​ទៅ​២៣២៥ នាក់ គឺ​កើនឡើង​១៥៥​នាក់​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៣​។​អាមេរិក​មាន​មហាសេដ្ឋី​ច្រើនជាងគេបង្អស់​គិត​មក​ត្រឹម​ខែមិថុនា​២០១៤ ដោយមាន​មហាសេដ្ឋី​ថ្មី​រហូតដល់​ទៅ​៥៧​នាក់​។ ចំណែក​ទ្វីបអាស៊ី​មាន​មហាសេដ្ឋី​៥២​នាក់ និង​តំបន់​អាមេរិក​ឡាទីន​មាន​៤២​នាក់​ថ្មី​។​

​នៅក្នុង​ទ្វី​អាស៊ី ប្រទេស​ចិន​មាន​មហាសេដ្ឋី​ច្រើនជាងគេបង្អស់ ដោយមាន​រហូតដល់​ទៅ​១៩០​នាក់ មានទ្រព្យ​សម្បត្តិ​សរុប ៤៤០​លាន​ដុល្លារ​។ ចំណែក​នៅក្នុង​តំបន់​អាស៊ាន​វិញ ប្រទេស​សឹង្ហ​បុរី​ឈរ​លំដាប់​កំពូល​មាន​មហាសេដ្ឋី​៣២​នាក់ មានទ្រព្យ​សម្បត្តិ​រួម​៦៥​ពាន់​លាន​ដុល្លារ​។ ថៃ​មាន​មហា​សេ​ដ្ឋិ​១៧​នាក់ មានទ្រព្យ​សម្បត្តិ​សរុប ៥០​ពាន​លាន​ដុល្លារ​។ ហ្វីលីពីន​មាន ១៣​នាក់ មានទ្រព្យ​សម្បត្តិ ៣២​ពាន់​លាន់​ដុល្លារ​។ ម៉ាឡេស៊ី​មាន​១៣​នាក់ មានទ្រព្យ​សម្បត្តិ​៣៨​ពាន់​៣៨​ពាន់​លាន​ដុល្លារ​។​ ​តាម​របាយការណ៍​មហាសេដ្ឋី​មាន​អាយុ​មធ្យម គឺ​៦៣​ឆ្នាំ និង​ទ្រព្យសម្បត្តិ​មធ្យម 3,1 ពាន់​លាន​ដុល្លារ​។ ភាគច្រើន​មនុស្ស​ក្រោម​អាយុ​៥០​ឆ្នាំ​មិនទាន់​អាច់​សន្សំ​ប្រាក់​បាន​ជាង​១​ពាន់​លាន​ដុល្លារ​នោះឡើយ​។​ ​ខាងក្រោម​នេះ​គឺជា​តារាង​មហាសេដ្ឋី​នៅ​តំបន់​អាស៊ី​តាម​ប្រទេស​និ​មួយៗ ៖ ១ ប្រទេស​ចិន មាន​មហាសេដ្ឋី​១៩០​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៤៤០​ពាន់​លាន​ដុល្លារ​។​ ២ ប្រទេស​ឥណ្ឌា​មាន​មហាសេដ្ឋី​១០០​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ១៧៥​ពាន់​លាន​ដុល្លារ​។​ ៣ កោះ​ហុងកុង មាន​មហាសេដ្ឋី​៨២​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៣៤៣​ពាន់​លាន​ដុល្លារ​។​ ៤ ប្រទេស​ជប៉ុន មាន​មហាសេដ្ឋី​៣៣​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៩២​ពាន់​លាន​ដុល្លារ​។​ ៥ ប្រទេស​សឹង្ហ​បុរី មាន​មហាសេដ្ឋី​៣២​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៦៥​ពាន់​លាន​ដុល្លារ​។​ ៦ កោះ​តៃវ៉ាន មាន​មហាសេដ្ឋី​២៩​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៥៧​ពាន់​លាន​ដុល្លារ​។​ ៧ ប្រទេស​កូរ៉េខាងត្បូង​មាន​មហាសេដ្ឋី​២១​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៥០​ពាន់​លាន​ដុល្លារ​។​ ៨ ប្រទេស​ឥណ្ឌូនេស៊ី មាន​មហាសេដ្ឋី​១៩​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៤៥​ពាន់​លាន​ដុល្លារ​។​

៩ ប្រទេស​ថៃ មាន​មហាសេដ្ឋី​១៧​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៥០​ពាន់​លាន​ដុល្លារ​។​ ១០ ប្រទេស​ហ្វីលីពីន មាន​មហាសេដ្ឋី​១៣​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៣២​ពាន់​លាន​ដុល្លារ​។​ ១១ ប្រទេស​ម៉ាឡេស៊ី មាន​មហាសេដ្ឋី​១២​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៣៨​ពាន់​លាន​ដុល្លារ​។​ ១២ ប្រទេស​កា​ហ្សា​ស្ថាន មាន​មហាសេដ្ឋី​៥​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ១២​ពាន់​លាន​ដុល្លារ​។​ ១៣ ប្រទេស​ម៉ុង​ហ្គោ​លី មាន​មហាសេដ្ឋី​២​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៤​ពាន់​លាន​ដុល្លារ​។​ ១៤ ប្រទេស​វៀតណាម​មាន​មហាសេដ្ឋី​២​នាក់​មានទ្រព្យ​សម្បត្តិ​សរុប ៣​ពាន់​លាន​ដុល្លារ​។​ដោយផន សុខជាតិ