ព្រះវិហារ : រថយន្តដឹកឈើខុសច្បាប់មួយគ្រឿង.ត្រូវបានជាប់អន្ទាក់របស់សមត្ថកិច្ចជំនាញរដ្ឋបាលមេព្រៃរវៀង ខណៈពេលដែលបានកំពុងតែធ្វើសកម្មភាពនៅលើដងផ្លូវ.ពីខេត្តព្រះវិហារឆ្ពោះមកទម្លាក់ឈើនៅ ខេត្តកំពង់ធំ។
យោងតាមប្រភពព័ត៌មាន.បានឲ្យដឹងថា រថយន្តដឹកឈើខុសច្បាប់មួយគ្រឿងនេះ បានធ្វើសកម្មភាពជាប្រចាំលើដងផ្លូវនេះ តែពុំត្រូវបានបង្រ្កាបនោះឡើយ ដោយសារតែជំនាញរដ្ឋបាលព្រៃឈើទាំងផ្នែករដ្ឋបាលព្រៃរវៀង ទាំងនាយសង្កាត់បាន ស្រុះស្រួលគ្នាដឹងយើង ដឹងគេជាយូរមកហើយ តែដោយសារតែ ភ្លេចសែនក្បាលឡាន អ្នកតាដងផ្លូវកាច់ស្រស់ៗតែម្តង។
នេះបើយោងតាមសេចក្តីរាយការណ៍ រថយន្តដឹកឈើ ១គ្រឿងនោះ ត្រូវបានបង្រ្កាបដែលបានដឹកនាំដោយលោក ស៊ុំ សុំីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើនៅវេលាម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅត្រង់ចំនុចភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ជាប្រភេទរថយន្ត យីហោស៊ីណា ពណ៌ស គ្មានស្លាកលេខ ដឹកឈើសុក្រំ ប្រមាណ ២០ដុំ។
ប្រភពព័ត៌មានច្បាស់ការបញ្ជាក់ថា.នៅក្នុងហេតុការណ៍បង្រ្កាប ឈ្មួញឈើបាន ប្រទះពាក់សំដីគ្នា វវៀងមេព្រៃនិង ក្រុមឈ្មួញ.ដោយធ្វើឲ្យមានការគំរាម កាប់សម្លាប់សមត្ថកិច្ចទៀតផង
តែដោយសារកម្លាំងរដ្ឋបាលព្រៃឈើមានគ្នាច្រើន ក្រុមឈ្មួញក៏បានរត់គេចខ្លួន សំណាងហើយលោកមេព្រៃ កុំអីត្រូវបានក្រុមឧក្រិដ្ឋជនព្រៃឈើប្រដៅដោយពូថៅដៃ ចំណែកវត្ថុតាងមានឈើ និងរថយន្តត្រូវបាននាំយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង។
ដោយ.ប៊ុន រដ្ឋា