សៀមរាប÷រថយន្តមួយគ្រឿងបើកបុកបង្គោលមួយទំហឹងបណ្ដាលឲ្យបាក់បង្គោលភ្លើងមួយដើមរបួសស្រាលម្នាក់។
ករណីខាងលើនេះកើតឡើងនៅថ្ងៃទី១៦ខែតុលាឆ្នាំ២០២២វេលាម៉ោង៨និង៣០នាទីព្រឹកស្ថិតនៅគនៅចំណុចផ្លូវកែងភូមិកំពង់ម្កាក់ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។
បើតាមពលរដ្ឋបានឃើញនៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្រម៉ាកព្រូស(prius)ពាក់ស្លាកលេខភ្នំពេញ 2AH85-29 បើកពីទិសខាងកើតឆ្ពោះទៅទិសខាងលិចដល់កន្លែងកើតហេតុរថយន្តបានរ៉េចង្កូតទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹងបណ្តាលឲ្យបាក់បង្គោលភ្លើងចំនួន១ដើមនិងរបួសស្រាល់ម្នាក់។
តាមសម្តីម្ចាស់រថយន្តជាជនរងគ្រោះបាននិយាយថាគាត់បានបើករថយន្តតែម្នាក់ឯងមកដល់កន្លែងកើតហេតុស្រាប់តែមានគេទូរស័ព្ទមក គាត់បានទទួលទូរស័ព្ទដោយមិនបានប្រុងប្រយ័ត្នធ្វើឲ្យបណ្តាលឲ្យវេចង្កូតធ្លាក់ចេញពីផ្លូវទៅបុកបង្គោលភ្លើងយ៉ាងពេញទំហឹង។ពេលនេះកម្លាំងនគរបាលចរាចរណ៍នៃអធិការដ្ឋានស្រុកជីក្រែងនិងម្ចាស់ក្រុមហ៊ុនភ្លើងកំពុងតែរកមធ្យោបាយយករថយន្តចេញពីបង្គោលភ្លើង ព្រោះខ្លាចបង្ករឲ្យគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅលើដងផ្លូវ៕
ដោយអ៊ុក ផ្លុង




































