កំពង់ចាម: លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នេះ បានអញ្ជើញអមដំណើរ លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទី៨ នៃព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដេីម្បី សន្តិភាពនិងអភិវឌ្ឍន៍ អញ្ជើញចែកអំណោយរបស់គណៈប្រតិភូសមាគមសប្បុរសធម៌ បាវ យ៉ាកង៉ូ ទីក្រុងហូជីមិញ ជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន ២០០គ្រួសារ ដែលមកពី សង្កាត់បឹងកុក សង្កាត់វាលវង់ និងសង្កាត់សំបួរមាស ក្នុងក្រុងកំពង់ចាម និងមួយចនួនទៀត មកពីស្រុកកំពង់សៀម ដែលពិធីចែកអំណោយនេះបានធ្វើឡើងនៅវត្តខេមវ័នបឹងស្នាយ (ហៅវត្តថ្មី) ស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា លោកស្រី អនុប្រធាន សាខាសមាគមនារីខេត្ត និងសមាជិកា នៃសាខាសមាគមនារីខេត្ត ព្រមទាំង អាជ្ញាធរមូលដ្ឋាន ជាច្រើនរូប ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ និងក្រុមការងារ បានប្រគេនបច្ច័យរបស់សាខា ជូនដល់ព្រះចៅអធិការវត្ត នូវថវិកាចំនួន ១,០០០,០០០រៀល ។ ដោយឡែក លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត និងជាអនុប្រធានប្រតិបត្តិសាខា បានប្រគេនបច្ច័យផ្ទាល់ខ្លួន ដល់ព្រះសង្ឃ ដែលគង់នៅវត្តខេមវ័នបឹងស្នាយ នូវថវិកា ចំនួន ២០០ដុល្លារ និងប្រាក់រៀលចំនួន ១០០,០០០រៀល ផងដែរ ៕







































