ពិធីបំពាក់ឋានន្តរសក្តិ ប្រគល់បានសរសើរលិខិតសរសើរ ជូនយោធិនកងរាជ អាវុធហត្ថលើតួនាទីភារកិច្ច និងវឌ្ឍនភាពការងារ រយៈ ពេល ៩ ខែលើកទិសដៅការងារត្រីមាសទី ៤ឆ្នាំ ២០២២

កែប៖ ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធ ពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ថ្ងៃនេះនៅទីបញ្ជាការរដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តន៍តួនាទីភារ កិច្ច និង វឌ្ឍនភាពការងាររយៈពេល ៩ខែ និងលើកទិសដៅការងារត្រីមា សទី៤ ឆ្នាំ២០២២ និងបំពាក់ឋាន ន្តរសក្តិប្រគល់បណ្ណ័សសើរ លិខិតសសើរ ជូនដល់យោធិននៃកងរាជ អាវុធហត្ថខេត្តកែប ក្រោមអធិបតី ភាព លោកឧត្តមសេនីយ៍ត្រី ហ៊ត សីហា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ។

នៅក្នុងពិធីនេះ លោកឧត្តមសេនីយ៍ត្រី បញ្ជាការកងរាជអាវុធហត្ថខេត្ត បានមានប្រសាសន៍ ផ្ដាំផ្ញើទៅសិក្ខា កាម ទាំងអស់ ឲ្យយកចិត្តទុក ដាក់ ខិតខំប្រឹងប្រែង ធ្វើការងារបម្រើប្រ ជាពលរដ្ឋ ឲ្យបានល្អប្រសើរ នៅតាមមូលដ្ឋាន លោកឧត្តមសេនីយ៍ត្រីបានបន្តទៀតថា សូមលោកមេ បញ្ជាការ កងរាជអាវុធហត្ថ ក្រុង ស្រុក សូមរាយការណ៍ អោយបានមុនអ្នកសារព័ត៌មាន បើរាយការណ៍ក្រោយអ្នកសារព័ត៌មាន បានន័យថាព័ត៌មាននោះហើម បាត់ទៅហើយ។

ប្រសាសន៍នេះថ្លែងក្នុងពិធីប្រជុំត្រួតពិនិត្យ ការអនុវត្តន៍តួនាទីភារកិ ច្ច និងវឌ្ឍនភាពការងារ រយៈពេល ៩ខែ លើកទិសដៅការងារត្រីមាសទី ៤ ឆ្នាំ ២០២២ និងបំពាក់ឋានន្តរស ក្តិ ប្រគល់បានសរសើរលិខិតសរ សើរ ជូនយោធិនកងរាជអាវុធហត្ថ ខេត្តកែប។ និងបំពាក់ឋានន្តរសក្តិ ប្រគល់បានសរសើរលិខិ តសរសើរ ជូនយោធិនកងរាជអា វុធហត្ថ ខេត្តកែប។