ក្រោយបញ្ចប់ប្រតិបត្តិការ សមត្ថកិច្ច​បានឃាត់ខ្លួន​ម្ចាស់ទូកដ ២នាក់ និងអ្នកបើកទូកដ ១នាក់ នៅខេត្តកណ្តាល !

សមត្ថកិច្ច​បានឃាត់ខ្លួន​ម្ចាស់អាជីវកម្មទូកដចំនួន ៣ នាក់ ក្នុងនោះ អ្នកបើកទូកដម្នាក់ ក្រោយហេតុការណ៍លិចទូកស្លាប់​កូន​សិស្ស​សាលា ១១ នាក់ កាលពីយប់ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ស្នងការនគរបាល ខេត្តកណ្តាល ​លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានប្រាប់អ្នកសារព័តីមានឲ្យដឹងថា ម្ចាស់អាជីវកម្មទូកដពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ ។ លោកថា ចំណែកអ្នកបើកទូកដកំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា មិនមានការលើកលែងនោះទេ៕