​​បុរស​ម្នាក់​បើក​ម៉ូតូ​ធំ​លឿន​ពេក​ចាប់​ហ្វាំ​ង​មិនទាន់​បុក​ស្ត្រី​ចំណាស់​ដើរ​ឆ្លងផ្លូវ​ប៉ើង​ដួល​ស្លាប់​ទាំង​២​នាក់​

0

កំពង់ឆ្នាំង​៖ បុរស​និង​ស្ត្រី​២​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៏​ ​មួយ​បាន​កើតឡើង នៅពេល​ម៉ូតូ​ធំ​១​គ្រឿង​បើក​លឿន​ពេក​វាក់​អើ​និង​ស្ត្រី​ម្នាក់​ដើ​ឆ្លងផ្លូវ​ចាប់​ហ្វាំ​ង​មិនទាន់​ក៏​បុក ប៉ើង​ទាំង​ម៉ូតូ​ប៉ើង​ទាំង​អ្នកដើរ​ដួល​បោក​ខ្លួន​ស្លាប់​ទាំង​២​នាក់ ។​

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៦​និង​១០​នាទី​ព្រឹក ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ​២០១៤ លើផ្លូវ​ជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៤ និង​លេខ​៥៥ ស្ថិតក្នុង ភូមិ​ច្រក​ល្មៀត ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច​។ ​ ​លោក ហ៊ុល វាសនា អធិការនគរបាល​ស្រុក​កំពង់ត្រឡាច បាន​និយាយ​អោយ​អ្នកយកព័ត៌មាន​យើង​ថា​៖​ម៉ូតូ​បង្ក​ម៉ាក ហុងដា​អ៊ិ​ច​អិ​ល ព​ណ៏​ខ្មៅ​គ្មាន​ស្លាក​លេខ ជា​ប្រភេទ​ម៉ូតូ​ធំ បើកបរ​ដោយ​ឈ្មោះ សាក់ ការី​ន អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ ភូមិ​ព្រៃពីស ឃុំ​ជ្រេស ស្រុក​កំពង់ត្រឡាច ។ q2

ចំណែក​ស្ត្រី​រងគ្រោះ​មានឈ្មោះ សា ម៉ៃ​យ៉ើ អាយុ​៧០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ ។ ​មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ដើរ​ឆ្លងថ្នល់​ជាតិ​ពី​លិចទៅ​កើត ដើម្បី​ហូប​បបរ​ពេលព្រឹក ស្រាប់តែ​ពេលនោះ​មាន​ម៉ូតូ​ធំ មួយគ្រឿង​ដែល​បើកបរ​ដោយ​បុរស​ឈ្មោះ សាក់ ការី​ន​បាន​បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន មកពីផ្សារ​កំពង់ត្រឡាច សំដៅទៅ​ផ្ទះ​នៅ​ភូមិ​ព្រៃពីស ពេល​វាក់​អើ​ចាប់​ហ្វាំ​ង​មិនទាន់​ក៏បាន បុក​ស្ត្រី​រងគ្រោះ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​ប៉ើង​ទាំង​ម៉ូតូ​និង​មនុស្ស​ជាង​១០​ម៉ែត្រ ហើយ​បាន​ដួល​បោក​ក្បាល និង​ខ្លួន​ស្លាប់ ទាង​២​នាក់​តែម្តង ។​

​ ​លោក​អធិការ​បាន​អោយដឹងទៀតថាៈ ករណី​គ្រោះថ្នាក់​ខា​លើ​នេះ​បណ្តាលមកពី​អ្នកបើកបរ​ម៉ូតូ​អ្នកបើក​ម៉ូតូ​ធំ​នោះ​បើក​ល្បឿន​លឿន​ពេក​មិន​ប្រុង​ប្រ​យ​ត្ន័​លុះដល់​វាក់​និង​ស្ត្រី​រងគ្រោះ​ដើរកាត់​ថ្នល់​ហ្វាំ​ង​មិនទាន់​ក៏បាន​បុក​យ៉ាង​ពេញទំហឹង​តែម្តង បណ្តាលអោយ​ទាំង​អ្នកបើក​ម៉ូតូ​និង​អ្នកដើរ​ឆ្លងផ្លូវ​ស្លាប់​ទាំង​២​នាក់​ភ្លាមៗ​តេ​ម្តង​នៅ​កន្លែងកើតហេតុ​។​ ​ ​ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​យកទៅ​ធ្វើ​នៅ​លំនៅដ្ឋាន​រៀងៗ​ខ្លួន​ដើម្បី​ធ្វើបុណ្យ​ទៀន​តាម​ប្រណី ។​ចំណែក​ម៉ូតូ​ធំ ដែលជា​ម៉ូតូ​បង្ក​គ្រោះថ្នាក់ ត្រូវបាន​សមត្ថកិច្ច​នាំ​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាមផ្លូវ​ច្បាប់ ៕ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​