កងការពារព្រំដែនគោកលេខ ៤០៣ បន្តចាត់កម្លាំងល្បាតសហការណ៍តាមខ្សែរបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រទទួលខុសត្រូវ

(ខេត្តឧត្តរមានជ័យ)៖ នៅព្រឹកថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០២២ លោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ ៤០៣ បានបន្តចាត់តាំងកម្លាំងដើរល្បាតសហការណ៍ ត្រួតពិនិត្យភូមិសាស្ត្រ និងល្បាតត្រួត ពិនិត្យបង្គោលសីមា តាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃភូមិសាស្ត្រ ដែលអង្គភាពទទួល ខុស ត្រូវ គ្រប់ចំណុចគោលដៅដែលបានកំណត់ទុក ដើម្បីតាមដានសភាពការណ៍ និង ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ឬបទល្មើសផ្សេងៗ ។
ជាលទ្ធផល សភាពការណ៍លើខ្សែបន្ទាត់ព្រំដែន ដែលអង្គភាពទទួលខុសត្រូវគ្មានអ្វីប្រែប្រួល៕ដោយ:ចាន់ ធី