ខាងក្រោយមូលដ្ឋាន សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ជាជម្រកដ៏សុខសាន្ដ ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើក្នុងការបើកធ្វើរោងម៉ាស៊ីនរ៉ៃជ្រៀកឈើ

ខេត្តឧត្តរមានជ័យៈ រោងម៉ាស៊ីនរ៉ៃជ្រៀកឈើអត់ច្បាប់យ៉ាងកក្រើកដដែល ខាងក្រោយមូលដ្ឋាន សង្កាត់រដ្ឋបាលព្រៃឈើស្រុកអន្លង់វែង។
ជាក់ស្តែងជារៀងរាល់ថ្ងៃគេឃើញមានរថយន្ដនិងគោយន្ដកន្ត្រៃជាច្រើនគឿង បានដឹកឈើប្រណិតជាច្រើន ម៉ែត្រគីបក្នុងមួយថ្ងៃៗមកពីគ្រប់ទិសទី ចួលទៅក្នុងកន្លែងរោងម៉ាសុីនរ៉ៃជ្រៀកឈើ ដែលមានទីតាំងស្ថិតនៅចំណុច ខាងក្រោយមូលដ្ឋាន សង្កាត់រដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បីជ្រៀកឈើយកទៅលក់។
មហាជនជាច្រើនមានការហួសចិត្តចំពោះចំណាត់ការរបស់សមត្ថកិច្ច និងមន្ដ្រីជំនាញពាក់ព័ន្ធក្នុងស្រុក ដែលធ្វើការបង្ក្រាបកន្លងមកហាក់ដូចជាគ្មានប្រសិទ្ធភាពអ្វីសោះ និយាយរួមគឺធ្វើការបង្ក្រាបឲ្យតែល្អមើលតែប៉ុណ្ណោះ។
មហាជនក៏បានទទូចអំពាវទៅដល់ ឯកឧត្តមសាយ សំអាល រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមានចំណាត់ការចំពោះមន្ដ្រីក្រោមឪវាទ ឲ្យចុះធ្វើការបង្ក្រាបទីតាំងរោងម៉ាស៊ីនរ៉ៃជ្រៀកឈើអត់ច្បាប់ មួយកន្លែងនៅខាងសង្កាត់រដ្ឋព្រៃឈើផង បើសង្ឃឹមទៅលើអាជ្ញាធរមានសមត្ថកិច្ច និងមន្ដ្រីជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋានស្រុកអន្លង់វែងនោះ គឺបានត្រឹមតែបង្ក្រាបដូចសម្ដែងល្ខោនតែប៉ុណ្ណោះ។
សារព័ត៌មានយើងផ្សព្វផ្សាយនេះក្នុងស្មារតីចូលរួមផ្សព្វផ្សាយនិងគ្រប់គ្រងការពារអភិរក្សនិងអភិវឌ្ឍន៍ធនធានធម្មជាតិឲ្យបានស្ថិតស្ថេរនិងនិរន្តរភាពសម្រាប់កូនខ្មែរទាំងអស់គ្នា។
អាស្រ័យដូចនេះយើងទាំងអស់គ្នាត្រូវរួមសហការគ្នាគ្រប់គ្រងធនធានធម្មជាតិ ឱច្រៀសផុតពីការបំផ្លិចបំផ្លាញនានា ដោយរក្សាបាននូវតុល្យភាពរវាងការអភិវឌ្ឍន៍និងការអភិរក្ស ដើម្បីជាប្រយោជន៍នៃប្រជាជនកម្ពុជាជំនាន់ក្រោយៗ
តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។ ដើម្បីធានានិរន្តភាពធនធានធម្មជាតិនៅកម្ពុជា៕ដោយ:ចាន់ ធី