សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសង្រ្គោះបឋម ក្រោមប្រធានបទ ”ការរៀនវិជ្ជាសង្រ្គោះបឋមពេញមួយជីវិត”

0

(ប៉ៃលិន) ៖  នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ដោយមានការចង្អុលដឹកនាំពី លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន សមាជិកាគណៈកម្មាធិការសាខា មន្រ្តីប្រតិបត្តិសាខា បានប្រារព្ធពិធីអបអរសាទរទិវាពិភពលោកសង្រ្គោះបឋម ក្រោមប្រ ធានបទ ”ការរៀនវិជ្ជាសង្រ្គោះបឋមពេញមួយជីវិត”  ក្រោមអធិបតីភាពលោកជំទាវ ពៅ សុខ អនុប្រធា នអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា កម្មវិធីនេះផ្ដោតទៅលើការបណ្តុះបណ្តាលមូលដ្ឋាន ស្តីពីប្រវត្តិចល នាកាកបាទក្រហម-អឌ្ឍចន្ទក្រហម តួនាទីភារកិច្ចរបស់យុវជន និងវិជ្ជាសង្រ្គោះបឋម រយៈពេល១ថ្ងៃពេញ ជូនដល់មន្ត្រីនៃមន្ទីរ-អង្គភាពជុំវិញខេត្តចំនួន២៥នាក់ (ស្រី០៩នាក់) និង យុវជនសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ដែលទើបនឹងជ្រើសរើសថ្មី មកពីវិទ្យាល័យ ហ៊ុន សែន សាលាក្រៅ ចំនួន ២៥នាក់(ស្រី១៣នាក់) សរុបរួមចំនួន៥០នាក់ ស្រី២២នាក់ ដែលពិធីនេះបានប្រារព្ធធ្វើនៅសាលប្រជុំ ស.ស.យ.ក. ខេត្តប៉ៃលិន។

ក្នុងឪកាសនោះដែរលោកជំទាវ ពៅ សុខ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ពីសំណាក់លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា  ខេត្តប៉ៃលិន ដល់សិក្ខាកាមអោយយកចិត្តទុកដាក់និងសិក្សានៅវគ្គនេះ អោយបានយល់ដឹងច្បាស់លាស់ពីប្រវត្តិចលនាកាកបាទក្រហម និង វិជ្ជាសង្គ្រោះបឋម ដែលជាមុខវិជ្ជាមានសារៈសំខាន់បំផុតអាចជួយសង្គ្រោះ ឫកាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនពេលឡានពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិសេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។

លោកជំទាវបានបន្តថា កាកបាទក្រហមកម្ពុជា បានខិតខំបណ្តុះបណ្តាល និងផ្សព្វផ្សាយ វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន គឺជាការងារមួយជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ និង ជួយសង្គ្រោះបានទាន់ពេលវេលា។ (វិជ្ជាសង្គ្រោះបឋមជាមូលដ្ឋាន) ផ្តល់សេវា និង ការផ្ទេរចំណេះដឹង ជំនាញឥរិយាបថ ដើម្បីយកទៅប្រើប្រាស់ឲ្យសមស្របទៅនឹងធនធាននៅក្នុងសហគមន៍។ ដើម្បីលើកកម្ពស់ ការយល់ដឹងស្តីពីវិជ្ជាសង្គ្រោះបឋម និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ក្នុងគោលដៅជួយសង្គ្រោះជីវិតពេលមានគ្រោះថ្នាក់ និងជំងឺផ្សេងៗ  និងជួយសម្រួលដល់គ្រូពេទ្យងាយព្យាបាល។

វគ្គបណ្តុះបណ្តាលបានបញ្ចប់នៅវេលាម៉ោង ៤ និង៥៥ នាទីរសៀល ក្រោមអធិបតិភាព លោកជំទាវ ពៅ សុខ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិកាសាខា ក្នុងកម្មវិធីបិទវគ្គសិក្សានេះ លោកជំទាវបានសម្តែងនូវការកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការបញ្ចប់វគ្គសិក្សានាថ្ងៃនេះ  លោកជំទាវ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅបំផុតចំពោះមន្រ្តី នៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តដែលចំណាយពេលវេលាដ៏មានតម្លៃចូលរួមវគ្គបណ្តុះបណ្តាលរយៈពេលពេញ ១ថ្ងៃ។ លោកជំទាវបានមានមតិផ្តាំផ្ញើដល់ សិក្ខាកាម ជាពិសេសក្មួយៗយុវជនទាំងអស់ ត្រូវខិតខំរៀនសូត្រនៅសាលាដើម្បីជាទំពាងស្នងឬស្សី បណ្តុះគំនិតអោយចេះស្រលាញ់ការងារសង្គម ធ្វើជាយុវជនគំរូល្អ ត្រូវជៀសវាងអោយឆ្ងាយនូវទង្វើមិនគម្បីនានាដែលសង្គមស្ពប់ខ្ពើម ត្រូវយកចំណេះវិជ្ជាដែលបានសិក្សានេះ យកទៅចែករំលែងបន្តដល់សិស្សានុសិស្ស មិត្តភក្តិ បងប្អូនបន្តទៀត ។ លោកជំទាវ ក៍បានប្រគល់ វិញ្ញាបនបត្របញ្ចាក់ការសិក្សា ជូនដល់សិក្ខាកាម ចំនួន ៥០នាក់ផងដែរ៕

អត្ថបទ ភ្នំខៀវ ប៉ៃលិន