​អតីត​បេសកជន​នាយករដ្ឋមន្ត្រី​ម្នាក់​បាន​ស្លាប់​ដោយ​រោគ​គាំងបេះដូង​

0

​កំពង់ស្ពឺ​=​លោក​វីរ​សេនី​យ៏​ឯក ឌួង ប៊ុន​ថា មុន​ស្លាប់​បំរើការ​ងារ​នៅ​អង្គភាព នាយកដ្ឋាន ស្រាវជ្រាវ​ចារកិច្ច​អគ្គបញ្ជាការដ្ឋាន និង​ជា​ជំនួយការ លោក ប៉ុល រឿប ហើយក៏​ជា​អតីត បេសកជន របស់លោក​នាយករដ្ឋមន្ត្រី កំឡុង​ពី​ឆ្នាំ ១៩៩៣ ដល់​ឆ្នាំ ១៩៩៦ ដែល​ប្រទេស​កម្ពុជា​បាន​ឆ្លងកាត់​នៃ​ការបោះឆ្នោត ដំណាក់កាល​ទី​១ ។ បើ​ផ្អែក​តាម​ជី​វប្រ​វត្ត​សង្ខេប របស់​សព​លោក​វរ​សេនី​យ៏​ឯក ខាងលើ លោក​មាន​ប្រពន្ធ ឈ្មោះ​សុខ មុំ បាន​រៀ​ការ ក្នុង​ឆ្នាំ​១៩៩៤​មក​បច្ចុប្បន្ន មានកូន​ចំនួន ៤​នាក់​ប្រុស​៣​នាក់ ។20140919_103224-1

កំឡុង​ឆ្នាំ​១៩៧០ ដល់​១៩៧៥ លោក​បាន ធ្វើការ​នៅក្នុង​អង្គភាព ប៉ូ​លី​ស៏ សម្ងាត់​(​គេញ​) ឆ្នាំ​១៩៩៧៥ ដល់​ឆ្នាំ​១៩៧៩ លោក ជា​ប្រធាន​ចលនា​តស៊ូ​តំបន់​បូ​ពា៏​រ ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩៣ លោក​បាន ធ្វើជា ប្រធាន​ចលនា​បង្កប់​ផ្ទៃក្នុង និង​ជា​អគ្គសេនាធិការ​កង​ទ​ព័​សេរី​ជាតិ​កម្ពុជា ដោយសារតែ​ឆាក​ជីវ​ត​នយោបាយ​របស់លោក​មានការ​ស៊ូ​ទើប​ក្នុង​កំឡុង ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​១៩៩៦ លោក​ត្រូវបានតែងតាំង ថ្នាក់​វីរ​សេនី​យ៏​ឯក ហិរញ្ញវត្ថុ អគ្គបញ្ជាការដ្ឋាន ក្រសួងការពារជាតិ និង​ជា​បេសកជន​របស់ លោកនាយ​រដ្ឋមន្ត្រី ទី​២ គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាពេល បច្ចុប្បន្ននេះ ។​

​ការរៀបរាប់​ពី​ក្រុមគ្រួសារ​បាន ឲ្យ​ដឹងថា​រូបគាត់​(​សព​)​ពីមុន​រស់នៅ ផ្សា​កណ្តាល ទី​២ ខណ្ឌដូនពេញ ភ្នំពេញ ជាមួយ​ប្រពន្ធ​និង​កូន តែមួយ​រយះ​ចុងក្រោយ​ក្រុម គ្រួសារ ទាំងអស់​បានមក​រស់​នៅក្នុង ភូមិ​ទី ៥​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច​ខេត្ត កំពង់ស្ពឺ ហើយ​បានទទួល​មរ​ណះ​ភាព កាលពី​ថ្ងៃទី ១៧ ខែ​០៩​ឆ្នាំ​២០១៤ ដោយ សារ​តែ​រោគ​គាំងបេះដូង ។​ ​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា លោក ប៊ុន​ថា កាលពី​គាត់​នៅ​បំរើការ​ក្នុង​អង្គភាព គាត់​បាន​ប្រឹង ប្រែង បំរើ​ជាតិ​មាតុភូមិ រហូត​លោក​បាន​បំពេញភារកិច្ច និង​រៀនសូត្រ​នៅក្រៅ​ប្រទេស​បានជា​ច្រើន​ទៀតផង ។​ដោយផន សុខជាតិ