មេឈ្មួញឈើប្តីប្រពន្ធពិតជាខ្លាំងមែនបំបាក់មុខកម្លាំងចម្រុះរដ្ឋបាលព្រៃឈើដូចស្រាតខោដើរកាតផ្សារ

0

ខេត្តព្រះវិហារ៖ កម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងសម្ថកិច្ចបានចុះចាប់ម៉ូតូសណ្តោងរុឺម៉កដឹកឈើខុសច្បាប់មួយគ្រឿងតែមិនបានសម្រេចរបស់មេឈ្មួញ(រហនាមពូថៅដៃ)ដែលជាមេឈ្មួញថ្លើមធំពីនាក់ប្តីប្រពន្ទកំពុងរកសុីដូចសត្វកន្តៀនិងបានបំផ្លាញធនធានធម្មជាតិដោយធ្វើកម្មភាពដឹកជញ្ជូនអនផលព្រៃឈើខុសច្បាប់ដោយមិនខ្លាចច្បាប់ខណៈកម្លាំងសម្ថកិច្ច ស្ទាក់ចាប់ម៉ូតូសណ្តោងរុឺម៉កដែល ផ្ទុកឈើពេញ ដឹកចេញពីភូមិសាស្ត្រស្រុកឆែប ក្នុងគោលបំណងនាំឈើឆ្ពោះទៅកាន់ខេត្តកំពង់ធំ ។
តែចៃដន្យមេឈ្មួញទាំងពីរនាក់ខណះបានឃើញខាងរដ្ឋបាលព្រៃឈើហើយបានបើកម៉ូតូសណ្តោងរុឺម៉កដឹកឈើបត់ចូលផ្ទះអ្នកភូមិហើយដោយផ្គើនជាមួយមន្ត្រីជំនាញហាមមិនស្តាប់បែជាទំលាក់ឈើជិតត្រូវជើងមន្ត្រីជំនាញទៀតផងហើយឪ្យកម្មករបើកម៉ូតូសណ្តោងរុឺម៉កចេញយ៉ាងរំភើយដូចមិនមានរឿងអីបន្តិចសោះ។
ហេតុការនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២លើដងផ្លូវលេខ ៩៥ ស្ថិតក្នុងភូមិឆែប១ ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។

នាយផ្នែករដ្ឋបាលព្រៃឈើឆែបមិនអាចប្រាប់អ្នកសារព័ត៌មានតាមទូស័ព្ទឲ្យដឹងទេដោយសារគាត់មិនបាននៅកន្លែងនោះមិនដឹងរឿងទៀតផង
តាមប្រភពពីពលរដ្ឋបាននិយាយបឪ្យដឹងថា មេឈ្មួញជើងខ្លាំងទាំងពីរនាក់នេះពិតជាមិនធម្មតាមែន មិនខ្លាចច្បាប់មិនខ្លាចអ្នកណាទាំងអស់សូម្បីតែកម្លាំងចម្រុះធ្វើអ្វីវាមិនកើតផងកម្លាំងសមត្ថកិច្ចនៅពេលនោះ បានត្រឹមតែឈមើលពួកវាធ្វើសកម្មភាពរើចេញពីរុឺម៉កម៉ូតូតែប៉ុណ្ណោះហើយមេឈ្មួញប្តីប្រពន្ទបាននិយាយជាមួយមេព្រៃយ៉ាងយូរក៏បានឃើញជំនាញធ្វើកំណត់ហេតុឲ្យម្ចាស់ម៉ូតូសណ្តោងរុឺម៉កផ្តឹតមេដៃមេឈ្មួញក៏ជិះម៉ូតូទៅបាត់ស្រមោលមេឈ្មួញពូថៅដៃពីនាក់ប្តីប្រពន្ទដែលសមត្ថកិច្ចមិនហ៑ានចាប់ បានបន្សល់ទុកតែឈើផ្នែករដ្ឋបាលព្រៃឈើឆែបបានប្រមូលដឹកឈើមករក្សាទុកកន្លែងរដ្ឋបាលព្រៃឈើដើម្បីទុកជាសម្បត្តិរដ្ឋ
ប្រជាពលរដ្ឋសំណូមពរដល់នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារមេត្តាចាត់ការមេឈ្មួញជើងខ្លាំងពីនាក់ប្តីប្រពន្ទនេះផងទានបើមិនឆ្នោះទេព្រៃឈើនិងរលាយអស់ហើយដោយសារមេឈ្មួញសូម្បីមន្ត្រីក្រោមឪវាទបានត្រឹមតែឈមើលមិនហ៑ានឃាត់ផង៕
ដោយសែមឡុំ