ខេត្តកំពង់ធំ: ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ.បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំពិធីបុណ្យអុំទូកបណែ្តតប្រទីបខេត្តកំពង់ធំ ដែលគ្រោងនឹងរៀបចំឡើងនៅថ្ងៃទី ៤ទី៥ ខែវិច្ឆិកាឆ្នាំ២០២២ ខាងមុខនេះ។
កិច្ចប្រជុំនេះ.ដោយមានការចូលរួមពីសំណាក់.ប្រធាន អនុប្រធាន.មន្ទីរអង្គភាពដែលពាក់ព័ន្ធ.ចូលរួមនៅព្រឹកថ្ងៃទី ២១ ខែតុលាឆ្នាំ២០២២ ក្នុងកិច្ចប្រជុំ ត្រូវបានលើកយក ចំនុចសំខាន់ៗ យកមកពិភាក្សា.យ៉ាងផុសផុលនិងល្អិតល្អន់ នូវចំនុច ប្រឈម.និងបញ្ហានានា ដើម្បីរួមគ្នាកែសម្រួលរៀបចំឲ្យមាន សោភ័ណភាពស្រស់បំព្រង.នៅក្នុងពិធីបុណ្យអុំទូក។
នៅក្នុងកិច្ចប្រជុំ គណៈកម្មការរៀបចំពិធីបុណ្យអុំទូក.បានណែនាំឲ្យ ស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់.រៀបចំកែលម្អរ និងជួសជុល រួមមានផ្លូវ បរិស្ថាន អនាម័យជុំវិញក្រុង ផ្ទាំងបា៉ណូ ទុងជាតិនិងច្បាប់ទម្លាប់ដល់ កីឡាករ ជាពិសេសគឺការឡាយ ផ្ទាល់តាមទូរទស្សន៍ជាតិ។
ឯកឧត្តម ងួន រតន: អភិបាលខេត្តកំពង់ធំ.បានមានប្រសាសន៍ណែនាំឲ្យគណៈកម្មការរៀបចំពិធីប្រណាំងទូក.និងអ្នកគាំទ្រទូកត្រូវចុះជួបកីឡាករប្រណាំងទូក ដើម្បីពង្រឹងសមត្ថភាពកីឡាករ និងចែកអាវឲ្យកីឡាករទាំង ១២៣១នាក់ ឲ្យបានគ្រប់គ្នា។
ឯកឧត្តមអភិបាលខេត្ត.បានណែនាំឲ្យមន្ទីរសុខាភិបាល ខេត្តត្រូវរៀបចំទីតាំងចាក់វ៉ាក់សាំងការពារជម្ងឺកូវិត១៩ ចំនួន៤ កន្លែង នៅក្នុងបរិវេណទីតាំង នៃពិធីប្រណាំងទូក សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ចាក់វ៉ាក់សាំង។
ដោយ.ប៊ុន រដ្ឋា




































