តាកែវ៖ ដោយមានការយកចិត្តទុកដាក់គិតគូរខ្ពស់ពីរ លោក កែវ វ៉ាន្នី ប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្ត តាកែវ នៅរសៀលថ្ងៃទី២០ ខែ តុលា ឆ្នាំ២០២២នេះ ចាត់ឲ្យលោក អេង ប៉ជាក អនុប្រធានចលនាយុវជនកម្ពុជាក្រុម ១៥៧ សាខាខេត្ត នាំយកថវិកា រួមនិងអង្ករ ទៅជូនលោក ចាន់ ព្រហ្ម ដែលជាសមាជិករបស់ចលនាយុវជន កម្ពុជាក្រុម ១៥៧ សាខាខេត្ត ដែលជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់បាក់ជើងម្ខាង ដៃម្ខាងធ្ងន់ធ្ងរ និងនៅថ្ងៃនេះលោកបានចេញពីមន្ទីរពេទ្យហើយ និងកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។
ឆ្លៀតក្នុងឱកាសនោះ លោក អេង ប៉ជាក តំណាងឲ្យលោកប្រធានចលនាយុវជនកម្ពុជាក្រុម១៥៧ សាខាខេត្តតាកែវ បានពាំនាំនូវការសាកសួរសុខទុក្ខ នឹករលឹក គោរពស្រលាញ់ពីរចំងាយពីរសំណាក់លោក ម៉ឹង ពន្លក ប្រធានចលនាយុជន កម្ពុជាក្រុម១៥៧ និងលោក កែវ វ៉ាន្នី ប្រធានចលនាយុជនកម្ពុជាក្រុម ១៥៧ សាខាខេត្តតាកែវ មកធ្វើការជំរាបជូនលោក ចាន់ ព្រហ្ម និងគ្រួសារផងដែរ ។
ជាមួយគ្នានោះ លោក អេង ប៉ជាក អនុប្រធាន ក៏បានផ្តាំផ្ញើដល់លោក ចាន់ ព្រហ្ម សូមថែទាំសុខភាពអោយបានល្អ ពិសារថ្នាំឲ្យបានទៀងទាត់តាមការណែនាំរបស់ពេទ្យ និងបានជូនពរដល់លោកអោយឆាប់ជាសៈស្បើងឡើងវិញផងដែរ ។
ក្នុងនោះថវិកាដែលបានផ្តល់ជូនលោក ចាន់ ព្រហ្ម មានចំនួន ៨៥០.០០០ រៀល រួមនិង៖ អង្គរ ៥០គីឡូផងដែរ ៕






































