ខេត្តតាកែវ៖ នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នៅបូកសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តតាកែវ មានរៀបចំពិធី”កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមរយៈពេល០៩ខែ ឆ្នាំ២០២២
និងលើកទិសដៅការងារអនុវត្តបន្ត និងប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើរ លិខិតសរសេីរជូនមន្រ្តីនគរបាលជាតិ” នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដោយមានការចូលរួមពីៈ លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ជាស្នងការរង លោកនាយ នាយរងការិយាល័យជំនាញទាំង៣២ លោកអធិការនគរបាលស្រុក ក្រុង
លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៣ លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីកំពង់ក្រសាំង។
បន្ទាប់មក លោក ឧត្តមសេនីយ៍ទោ ស្នងការ បានផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិ និងប្រកាសតែងតាំងមុខតំណែងជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ រួមមាន៖
-ប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែងចំនួន៩៣នាក់
-ប្រគល់ប័ណ្ណសរសើរជូនមន្រ្តីចំនួន៥៦នាក់
-ប្រគល់ប័ណ្ណសរសើរជូនអង្គភាពចំនួន៣៣អង្គភាព
-ប្រគល់លិខិតសរសេីរចំនួន៦៦នាក់ ដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តតាកែវ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចការពារ ថែរក្សារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តតាកែវ។
មានប្រសាសន៍ណែនាំក្នុងឱកាសនោះ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានពាំនាំនូវប្រសាសន៍សំណេះសំណាលសួរសុខទុក្ខ ផ្តាំផ្ញេី ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ
និងក្នុងនាម លោក ឧត្តមសេនីយ៍ទោ ស្នងការផ្ទាល់សូមធ្វើការកោតសរសេីរចំពោះកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលទទួលបានការតែងតាំងថ្មីៗត្រូវតែខិតខំបំពេញភារកិច្ចឲ្យបានល្អទៅតាមជំនាញដែលថ្នាក់លេីប្រគល់ជូន និងអនុវត្តឱ្យបានសកម្មនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដេីម្បីកាត់បន្ថយបទល្មេីសគ្រប់ប្រភេទក្នុងមូលដ្ឋានខេត្ត។
ជាចុងក្រោយ លោក ឧត្តមសេនីយ៍ទោ ស្នងការ បានបន្ថែមទៀតថា ដេម្បីចូលរួមបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ~១៩ ត្រូវអនុវត្តន៍វិធានការសុខាភិបាល និងជាពិសេសវិធានការ ការពារឲ្យបានខ្ជាប់ខ្ជួនជានិច្ច(៣កុំ និង៣ការពារ) របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕








































