សិក្ខាសាលា​សមាហរណកម្មបីឆ្នាំរំកិល(២០២៣-២៥) ថ្នាក់ស្រុក ក្រុងនៃខេត្តបន្ទាយមានជ័យធ្វើបន្តបន្ទាប់បាន៤ស្រុកហើយ

0

បន្ទាយមានជ័យ៖សិក្ខាសាលា​សមាហរណកម្មបីឆ្នាំរំកិល(២០២៣-២៥) ថ្នាក់ស្រុក ក្រុងនៃខេត្តបន្ទាយមានជ័យធ្វើបន្តបន្ទប់បាន៤ស្រុកហើយ មកទល់ថ្ងៃទិ២១ខែតុលាឆ្នាំ២០២២ ។

យោងមន្ត្រីទីចាត់ការវិនិយោគនៃសាលាខេត្តបន្ទាយមានជ័យនិងសាលាស្រុកនានាអោយដឹងថ្ងៃទី២១ខែតុលាថា: សិក្ខាសាលា​សមាហរណកម្មបីឆ្នាំរំកិល(២០២៣-២៥) ថ្នាក់ស្រុក ក្រុងនៃខេត្តបន្ទាយមានជ័យធ្វើបន្តបន្ទប់បាន៤ស្រុកហើយ មកទល់ថ្ងៃនេះ មាននៅស្រុកថ្មពួក ស្វាយចេក មង្គលបូរីនិងព្រះនេត្រព្រះ ។

ចំពោះស្រុកព្រះនេត្រព្រះ លោក​ស្រី​ រស់​ សុផានី​ អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ​ បានអញ្ជើញជាអធិបតី និងចូលរួមដោយលោកស្រីព្រំ ស៊ីណា ប្រធានមន្ទូរផែនការខេត្ត លោក​ ឃូ​ ពៅ​ អភិបាល​ស្រុក​, លោកកែវ ប៊ុនយឿន ប្រធានក្រុមប្រឹក្សាស្រុកព្រះនេត្រព្រះ​ តំណាងមន្ទីរ​ អង្គភាព​មេឃុំ​ ទាំង​៧​ទូទាំង​ស្រុក​ ដៃគូអភិវឌ្ឍន៍ក្រៅរដ្ឋាភិបាលនិង ឯកឯកជនពាក់ព័ន្ធ។

លោកឃូ ពៅ អភិបាលស្រុកព្រះនេត្រព្រះអោយដឹងថា : យោងតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌរយ:ពេលកន្លងមក រដ្ឋបាលស្រុកបានស្វះស្វែងគៀងគរប្រមូលផ្តុំធនធានដោយសម្រេចបាននូវស្នាដៃជាច្រើនលើភារកិច្ចកសាង អភិវឌ្ឍន៍ធនធានមនុស្ស បរិស្ថាន អនាម័យ សំខាន់លើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម លើកម្ពស់សុវត្ថិភាព សន្តិសុខសាធារណ:ទូទៅអោយបានល្អ ។
លោកបន្តថា :បំណងនៃសិក្ខាសាលានេះ គឺចង់ធ្វើអោយប្រជាពលរដ្ឋបានរស់នៅសុខដុមរមនា ជីវភាពសមស្រប ធូរធា ហើយបានបន្តចូលរួមលើការអភិវឌ្ឍន៍ស្រុក អោយបានលទ្ធផលល្អ មានប្រសិទ្ធភាព មានសោភ័ណភាព ដោយស្មារតីទទួលខុសត្រូវ ។

លោកស្រីព្រំ ស៊ីណា ប្រធានមន្ទូរផែនការខេត្តបន្ទាយមានជ័យអោយដឹងដែរថា :ចំពោះវិស័យសង្គមកិច្ច ក៏មានការប្រែប្រួលឈានឡើងជាលំដាប់ បង្កលក្ខណ:អោយប្រជាពលរដ្ឋមានជីវភាពនិងការស់នៅកាន់តែប្រសើរឡើង ជាមួយនឹងការពង្រឹងការអនុវត្តច្បាប់ ការគោរពសិទ្ធិមនុស្ស ។

លោកស្រីបន្តថា : ស្រុកនិងមូលដ្ឋាន សូមដឹងគុណចំពោះរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត មន្ទីរ អង្គភាព ស្ថាប័ននានានិងមន្ត្រីរាជការ ការិយាល័យជុំវិញស្រុក អាជីវករ អង្គការជាតិ អន្តរជាតិ ពលរដ្ឋដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍ ។

លោកស្រីរស់ សុផានី អភិបាលរងខេត្តបន្ទាុយមានជ័យមានប្រសាសន៍ថា:សមាហរណកម្មកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ ស្រុកក្រុង២០២៣-២៥ នៅថ្នាក់ស្រុកនាពេលនេះ គឺជាដំណើរការដែលរៀបចំឡើងនេះដើម្បីគាំទ្រគម្រោងសកម្មភាពអភិវឌ្ឍន៍ដែលបានធ្វើឡើងអិយស៊ីសង្វាក់គ្នាទីនឹងគោលនយោបាយយុទ្ធសាស្ត្រ សកម្មភាពនានារបស់មន្ទីរជំនាញនិងអង្គការជាតិ អន្តជាតិដែលមានទំនាក់ទំនងគ្នាដើម្បីប្រមូលផ្តុំធនធានសម្រាប់សម្រាប់គាំទ្រកិច្ចអភិវឌ្ឍន៍មូលដ្ឋានស្រុក ឃុំ ។

លោកស្រីរស់ សុផានីបន្តថា :ឆ្នាំ២០២៣ ខាងមុខ សកម្មភាពអទិភាពឃុំ ដែលស្មើឡើងមានចំនួន៨២៩គម្រោង។
ក្នុងនោះវិស័យសេដ្ឋកិច្ចមាន២០០ គម្រោង ផ្នែកសង្គមកិច្ច២៩៨គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការបន្សាំនឹងបម្រែបម្រួលអាកាសធាតុមាន១៤៥គម្រោងនិងផ្នែករដ្ឋបាលនិងសន្តិសុខសណ្តាប់ធ្នាប់សាធារណ:មាន១៨២គម្រោង ។

អង្គសិក្ខាសាលាបានពិភាក្សានិងផ្តល់អនុសាសន៍មួយចំនួនដូចជា :ការប្រើប្រាសតារាងសកម្មភាពអាទិភាពរបស់ស្រុក ឃុំតាមរយ:ការពិភាក្សាពីប្រភពទិន្នន័យផែនទីនិងភ្ជាប់ជាមួយរបាយការណ៍លទ្ធផលអនុវត្ត។
ពិភាក្សារកវិធានការទាក់ទាញគ្រប់ប្រភពមកគាំទ្រសកម្មភាពអាទិភាពរបស់ឃុំ ស្រុក។
និងកិច្ចសហការគ្នារវាងមន្ទីរ អង្គភាព អង្គការជាតិ អន្តរជាតិផ្នែកឯកជន ៕