​ជិះ​កង់​ឆ្លងផ្លូវ​មិន​ប្រយ័ត្ន​ត្រូវ​ម៉ូតូ​បុក​ពីក្រោយ​រងរបួស​ធ្ងន់​

0

​ខេត្តកំពត​៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​ខណៈពេល​ជិះ​កង់​បត់​មិន​មើល​ក្រោយ ហើយ​ត្រូវ​ម៉ូតូ​បើក​បុក​ពីក្រោយ​ដ៏​ពេញទំហឹង ប៉ុន្តែ​ហេតុការណ៍​ខាងលើ​មិន​បណ្តាល​ឲ្យ​ភាគី​អ្នកបើក​ម៉ូតូ​រងរបួស​អ្វី​ឡើយ គ្រាន់តែ​ខូ​ត​ខាត​យានយន្ត​ប៉ុណ្ណោះ​។​ គ្រោះថ្នាក់​នេះ​បានកើត​ឡើង​នៅ​ចំណុច​មុខ​ផ្លូវ​ចូល​ផ្ទះសំណាក់​កាំ​ង កាំ​ង ស្ថិត​ក្នុងភូមិ​កំពង់ត្រាច​ទី​១ ឃុំ​កំពង់ត្រាច​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត នៅវេលា​ម៉ោង​៧​និង​១០​នាទី​ព្រឹក ថ្ងៃទី​២០​ខែកញ្ញា ឆ្នាំ​២០១៤​។​ តាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​និយាយថា មុនពេល​ប៉ះទង្គិច​គ្នា គេ​ឃើញ បុរស​អ្នកជិះ​កង់​ធ្វើដំណើរ​ពី​កើ​តទៅ​លិច លុះ​មកដល់​ចំណុចកើតហេតុ​ក៏​បត់​ឆ្វេង គាប់​ជួន​មាន​ម៉ូតូ​ម៉ាក​C125​បោះពួយ​មកពី​ក្រោយ​ហើយក៏​វ៉ា​ក់​អើ​ុ​គ្នា ហើយ​គេច​មិន​ផុត​បុក​គ្នា​-----

ប្រាវ​តែម្តង បណ្តាល​ឲ្យ​អ្នកជិះ​កង់​រងរបួស​ធ្ងន់​ដេក​ស្តូក​នៅលើ​ទ្រូងផ្លូវ​។​ភ្លាមៗ​នោះ​ក៏មាន​វត្តមាន​កំលាំង​សមត្ថកិច្ច​មកជួយ​អន្តរាគមន៍​នៅ​កន្លែង​កើត​ដើម្បី​ដឹក​អ្នករបួស​ទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​។​ សមត្ថកិច្ច​ដែល​កំពុង​វាស់វែង​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ជិះ​កង់​មានឈ្មោះ ឆាយ ទិ​ត​សុភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងស្រុក​កំពង់ត្រាច​។​ដោយឡែក​ភាគី​ម៉ូតូ​C125​សេរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ​កំពត​1E-7837​មានឈ្មោះ កែវ ហ៊ួ​ត ភេទ​

ប្រុស អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ ភូមិ​កោះ​ស្នូក ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។​ ក្រោយ​វាស់វែង​មធ្យោបាយ​ទាំង​២​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​អូស​ទៅ​រក្សាទុក​ដោយ​រង់ចាំ​ភាគី​ទាំងសងខាង​ចូលមក​ដោះស្រាយ​តាមច្បាប់​៕ ណា​រិ​ទ្ធ​ ​