រថយន្តសាំយ៉ុង1គ្រឿងដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់របស់ក្រុមឈ្មួញដឹកឈើនៅពេលយប់ត្រូវជួបគ្រោះចរាចរណ៍រវាងរថយន្តនិងរថយន្តតែសំណាងល្អមិនមានអ្នករងរបួសឡើយ

ព្រះវិហារ:មេឈ្មួញដុះស្លះតែងតែធ្វើព្យុះភ្លៀងក្នុងព្រៃព្រះរកានិងធ្វើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើជារៀងរាល់យប់យ៉ាងអនាធិបតេយ្យតាមរថយន្តសាំយ៉ុងពណ៍សរខុសច្បាប់អត់មានផ្លាក់លេខដឹកចេញពីភូមិពោធិ៍ស្រុកត្បែងដឹកឈើឆ្លងកាត់តាមបណ្តោយផ្លូវជាតិលេខ62ឆ្ពោះទៅខេត្តកំពង់ធំតែសំណាងមិនល្អអត់ទាំងរថយន្តទាំងឈើក្នុងនោះដែរក៏មានសង្កាត់ទាំងពីនៅក្បែផ្លូវគឺសង្កាត់ត្បែងនិងសង្កាត់រវៀងរថយន្តដឹកអនុផលព្រៃឈើខុសច្បាប់បានបើកហូសនាយសង្កាត់ទាំងពីហើយទើបជួបគ្រោះថ្នាក់ចរាចរណ៍ប្រហែលម្ចាស់ព្រៃដែលខំថែរក្សាព្រៃទើបលោកទាញដៃតៃកុងនេះអោយប៉ះគ្នាជាមួយរថយន្តម្ខាងទៀតបានកើតហេតុនៅលើផ្លូវជាតិលេខ62នៅចំនុចក្រុមហ៊ុនចំការកៅស៊ូទ្រីភាព ភូមិរំចេក ឃុំរមណីស្រុករវៀង ខេត្តព្រះវិហារ កាលពីវេលាម៉ោង9.26នាទីយប់ ថ្ងៃទី21ខែតុលាឆ្នាំ2022ករណី គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងរថយន្តនេះមិនមានអ្នករបួសឡើយចំណែកតៃកុងរថយន្តដឹកឈើខុសច្បាប់របស់មេឈ្មួញដុះស្លេដឹកប្រចាំភូមិពោធិ៍បានជួបហេតុការណ៍នេះហើយសុំដាក់មេផាយចូលព្រៃបាត់ស្រមោលបន្សល់ទុករថយន្តនិងឈើមេទ្វាពេញនៅក្នុងរថយន្តប្រហែល5ម៉ែត្រគុបឈើឆៅបើដឹកច្រើនយ៉ាងនេះបើមិនរលាយព្រៃព្រះកាទេទើបចំឡែកទើបផ្អើលដល់សមត្ថកិច្ចនិងជំនាញមេព្រៃតាមប្រភពពីប្រជាពលរដ្ឋបានដឹងថារថយន្តដឹកឈើនិងរថយន្តកាសែតបានប៉ះគា្នតែសំណាងល្អមិនមានអ្នករងរបួស

ប្រជាពលរដ្ឋបន្តទៀតថាប្រហែលមេឈ្មួញដុះស្លេខឹងអ្នកសារព័ត៌មានតាមថតផ្តឹតយករូបភាពហើយទើបបើករថយន្តកៀរថយន្តសារព័ត៌មានម្ខាងទៀតទើបហៅជំនាញឪ្យមកយករថយន្តដឹកឈើខុសច្បាប់យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀងដើម្បីនីតិវិធីចំណែកម្ចាស់រថយន្តអ្នកសារព័ត៌មានយកមករៀបដោយខ្លនឯង។ដោយសែមឡុំ