កំពង់ធំ៖ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុង
ពិធីចែកអំណោយសម្តេចតេជោ ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ជីវភាពដោយជំនន់ទឹកភ្លៀងចំនួន៩៩៥គ្រួសារ មកពីឃុំចំនួន០៥ ឮនៃស្រុកប្រាសាទបល័្លង្ក ខេត្តកំពង់ធំ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។
ឯកឧត្តម ញឹក បានខេង ថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្តល់នូវស្បៀងងបន្ទាន់នាពេលនេះ ព្រមទាំងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូអំពីបញ្ហាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។
ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ការពារខ្លួន និងការពារក្មេងៗ កុំឲ្យលេងទឹក ដើម្បីចៀសវាងជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ លើសពីនេះទៀតថា សូមមេត្តាយកចិត្តទុកដាក់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ-១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត។
សូមបញ្ជាក់ផងដែរថា គ្រួសារដែលបានទទួលស្បៀងបន្ទាន់ ក្នុងមួយគ្រួសារទទួលបាន÷ អង្ករ២៥គីឡូក្រាម ទឹកសុទ្ធ០១កេស មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ និងទឹកស៊ីអ៊ីវ០១យួរ ។





































