ប្រជាពលរដ្ឋរងផលប៉ះពាល់ដល់ជីវភាពដោយសារជំនន់ទឹកភ្លៀងចំនួន ៩៩៥គ្រួសារ បានទទួលអំណោយពីសម្តេចតេជោ

0

 (រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម ងួន រតនៈ អភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសម្តេចតេជោ ជូនដល់ប្រជាពលរដ្ឋរងផលប៉ះពាល់ជីវភាពដោយជំនន់ទឹកភ្លៀងចំនួន ៩៩៥គ្រួសារ មកពីឃុំចំនួន ៥ នៃស្រុកប្រាសាទបាល័ង្ក ខេត្តកំពង់ធំ នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២២។ ឯកឧត្តម ញឹក បានខេង ថ្លែងថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋខេត្តកំពង់ធំ សូមគោរពថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ដែលផ្តល់នូវស្បេងបន្ទាន់នាពេលនេះ ព្រមទាំងពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែគិតគូអំពីបញ្ហាទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាមួយអត់ស្បៀងនោះឡើយ។ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរក្សាសុខភាពឱ្យបានល្អ ការពារខ្លួន និងការពារក្មេងៗ កុំឲ្យលេងទឹក ដើម្បីជៀសវាងជួបគ្រោះថ្នាក់ដោយសារទឹកជំនន់ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។ លើសពីនេះទៀតថា សូមមេត្តាយកចិត្តទុកដាក់ និងចូលរួមចាក់ថ្នាំការពារជំងឺកូវីដ១៩ ទាំងអស់គ្នាបន្តទៀត ដើម្បីខ្លួនយើង និងសង្គមជាតិ និងកុំភ្លេចទៅចូលរួមចុះឈ្មោះបោះឆ្នោតនៅថ្ងៃទី២០ ខែតុលាខាងមុខនេះ ដើម្បីយើងមានឱកាសទៅបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំប្រទេស ដែលអាចរក្សានូវសុខសន្តិភាពបន្តទៅទៀត។សូមបញ្ជាក់ផងដែរថា គ្រួសារដែលបានទទួលស្បៀងបន្ទាន់ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម ទឹកសុទ្ធ ១កេះ មី ១កេះ ត្រីខ ១យួរ ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ។អត្ថបទ វង្ស សុខសុនហាក់