ខ្នងផ្ទះទី២១៨ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូន អតីតយុទ្ធជនពិការស្រុកបារាយណ៍

0

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២១៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាមរយៈឯកឧត្តមទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិតាឌុក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ        ឧត្ដមសេនីយ៍ទោសោម ស៊ុន បានបញ្ជាក់ថាលោក អ៊ុលយឺន ភេទប្រុស មានឋានន្តរសក្តិវរសេនីយ៍ត្រី អាយុ ៦១ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៨២ នៅអង្គភាពយោធាស្រុកសន្ទុក ខេត្តកំពង់ធំ ហើយបានត្រូវរបួសពិការឆ្នាំ១៩៨៣ ពេលដែលប្រយុទ្ធនៅសមរភូមិ តំបន់វាលក្រោម  ឃុំពង្រ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។ លោក  អ៊ុល យឺន មានភរិយានិងកូននៅក្នុងបន្ទុកចំនួន៥នាក់ ដោយប្រកបមុខរបរចិញ្ចឹមសត្វ និងដាំដំណាំ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ដោយគួបផ្សំនិងប្រាក់បៀវត្សដែលរដ្ឋបានផ្តល់ឲ្យប្រចាំខែផងដែ ។     ប្រធានសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថាផ្ទះថ្មីដែលបានសាងសង់ ប្រគល់ជូនគាត់នៅពេលនេះជាខ្នងផ្ទះទី២១៨ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត       ប៊ុនរ៉ានីហ៊ុនសែន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លីនិងជណ្ដើរកាច់       ក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បាននាំយកនូវអំណោយរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន ៖ អង្ករចំនួន ១០០គីឡូក្រាម មីចំនួន៣កេស ទឹកត្រីទឹកស៊ីអ៊ីវចំនួន២យួរ ត្រីខចំនួន ១យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយមានដូចជា ឆ្នាំង ចាន ស្លាបព្រា ចានដែក និងសម្ភារៈផ្សេងៗទៀត ព្រមទាំងថវិកាមួយចំនួនផងដែរ ។   លោកវរសេនីយ៍ត្រី អ៊ុល យឺន អតីតយុទ្ធជនពិការនិងក្រុមគ្រួសារ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតនិងសូមគោរពជូនពរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ សូមបានជួបតែនិងពុទ្ធពរទាំង៥ប្រការ កុំបីឃ្លៀងឃ្លាតឡើយនិងបានប្តេជ្ញាចិត្តបន្តគាំទ្រសម្តេចតេជោហ៊ុន សែនលុះអវសាន្តជីវិត  ៕ដោយ ប៊ុន រដ្ឋា