ខេត្តពោធិសាត់ អន្ឌិតទើបចេញពីបួសម្នាក់បានកើតជំងឺឡប់សតិ ក្លាយជាជនកំណាចហឹ ង្សាដោយចេតនា ខណះដែលឃើញស្ត្រីភេទម្នាក់នៅក្បែរផ្ទះខ្លួនម្នាក់ឯង។ ក៍មានអារម្មណ៍ដុតរោលខឹងនិងស្ត្រីនោះ ដូចមានគំនុំពីអង្កាល់ ក៍ទាញដែកមុតស្រូចនិងកន្រៃ្ត លោតផ្លោះរបងចូលទៅក្នុងផ្ទះស្ត្រីនោះ វៃនឹងចាក់ស្ទើរសុះសាច់ ទាន់តែអ្នកភួមិនៅក្បែរនោះលីសំលេងនាងស្រែកឱ្យជួុយទើបទៅ សង្រេ្គោះនាងបាន ។ ហែតុការណ៍នេះបានកើតឡើងកាលពីវេលាមោ៉ង ៩និង៣០នាទីព្រឹកថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងភួមិ ចំការចេកខាងត្បូង សង្កាត់រលាប ក្រុងពោធិសាត់ ។ លោក បិុច សុផាន់ នាយប៉ុស្ត៍ផ្ទះព្រៃឱ្យដឹងដា ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ អេង ឱត្ដម អាយុ២៥
ឆ្នាំ ទើបតែសឹកពីបួសដែលរស់នៅក្បែរផ្ទះស្ត្រីរងគ្រោះឈ្មោះ ហីុ សុខណា ហៅណង់់់ អាយុ៣២ឆ្នាំ រស់នៅភួមិកើតហេតុខាងលើ ។ លោក បិុច សុផាន់ ក៍បានឱ្យដឹងពីសាក្សីនៅក្បែរនោះ បានឃើញហែតុការណ៍នោះបាននិយាយថាៗ បុរសសង្ស័យនោះទើបតែសឹកទេបានមកនៅផ្ទះខាងលើពីបីថ្ងៃប៉ុណ្ណោះ ។ ថ្ងៃកើតហែតុបុរសនេះនៅផ្ទះតែម្នាក់ឯង ឯនារីរងគ្រោះក៍នៅផ្ទះម្នាក់ឯងដែរ ដោយនៅក្បែរគ្នា ។ ស្រាប់តែមិន មិនដឹងមានរឿងហែតុអ្វី ក៍នៅសុខៗ ស្ទុះលោតផ្លោះរបងទៅ ផ្ទះនារីរងគ្រោះខាងលើ ដោយមានកាន់ដែកស្រូច និង កន្រៃ្តចូលទៅ វៃហើយចាក់ពេញខ្លួន ។ ទើបស្ត្រីរងគ្រោះ ស្រែកឱ្យគេជួយដំបូងស្មានថា ក្មេងស្រែកយំដល់តែលឺសំលេងខ្លាំងឡើង ទើបដឹងថានាង ក៍រត់មកជួយ ហើយត្រូវជនសង្ស័យចាក់សោជាប់ 
ហើយធ្វើបាប់ស្ត្រីនោះបន្ថែមទៀត ទើបពួកគាត់គាស់ទ្វាខាងក្រោយជួយរំដោះស្ត្រីនោះ ហើយចាប់ជនសង្ស័យប្រគល់អោយនគបាលតែម្ដង។ លោក បិុច សុផាន់ បន្ថែមថា ករណីនេះជនសង្ស័យទំនង់ជាឡប់សតិ ដោយគេឆ្លើយប្រាប់ថា ឃើញនារីរងគ្រោះនោះមិនបាន ហើយគួរឱ្យស្អប់និងចង់សំលាប់ខ្លាំងណាស់ដោយសាតែមានគេប្រាប់ថានាងនោះស្អប់រូបគេ។ លោកកបន្តថា បើតាមនារីរងគ្រោះនោះមិនបានដឹងហើយក៍មិនដែលឈ្លោះប្រកែកទាស់ទែងនិងគ្នាទេមិនដឹងយា៉ងមិចបានជាមកធ្វើបាប់ចង់សម្លាប់ដូច្នោះ។ ហើយករណីនេះលោកបានបង្ករសំណុំរឿងហឹង្សាដោយចេតនា បញ្ជូនទៅតុលាកាជននេះដើម្បីដាក់ទោសហើយ ។ ប៊ុន វាសនា(FBIS)




































