កម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទចំនួន៤ឃុំក្នុងស្រុកជីក្រែង

សៀមរាប÷លោកសរ ម៉ាប់នាយផ្នែករដ្ឋបាលជលផលដំដែកបានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ក្ដីនិងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរព្រទាំង សហគមន៍នេសាទអន្លង់សំណរនិងសហគមន៍នេសាទជីក្រែងសហការជាមួយកម្លាំងមន្ត្រីបរិស្ថានស្នាក់ការអន្លង់សំណរនិងគណៈបញ្ជាការឯកភាពស្រុកជីក្រែងបានចុះបង្រាបទល្មើសនេសាទជលផលនៅថ្ងៃច័ន្ទទី២៤ខែតុលាឆ្នាំ២០២២នៅចំណុចទំនប់សួង,សេកដេក,ប្រអប់៧ភូមិ,ទួលឡាវ,អូរចង្វារអៀស,ពាក់យាម,ព្រៃប្រស់។ចំណុចទាំងនេះស្ថិតក្នុងឃុំអន្លង់សំណរឃុំជីក្រែងឃុំគោកធ្លកក្រោមនិងឃុំសង្វើយស្រុកជីក្រែងខេត្តសៀមរាប។កិច្ចប្រតិបត្តការខាងលើនេះកម្លាំងចូលរួមមានចំនួន១៥នាក់ដោយមធ្យោបាយកាណូតចំនួន៣គ្រឿង។លទ្ធផលសម្រេចបានចំនួន៣ករណី
១/ឧបករណ៍នេសាទខុសច្បាប់ប្រភេទសាច់ប បានកាប់បំផ្លាញ់លូចំនួន១០មាត់,កាប់របាំងអួនប្រវែ១២០០ម៉ែត្រ,កាប់បំផ្លាញ់ចម្រឹងចំនួន៣០០ដើម។
២/ឧបករណ៍នេសាទខុសច្បាប់ប្រភេទស្បៃមុងកាប់បំផ្លិចបំផ្លាញលូចំនួន១៨មាត់,កាប់បំផ្លាញ់របាំងប្រវែង៩០០ម៉ែត្រ,កាប់បំផ្លាញ់បង្គោលចម្រឹងចំនួន២០០ដើម។
៣/បានលែងកូនត្រីចម្រុះចូលក្នុងបឹងធម្មជាតិចំនួន៦០គីឡូក្រាមផងដែរ។
ជាចុងក្រោយលោកសរ ម៉ាប់នាយផ្នែករដ្ឋបាលជលផលដំដែកបានប្រាប់កូនចៅក្រោមឧ៏វ៉ាទរបស់ខ្លួនថាត្រូវចេះសហការទទួលដំណឹងព័ត៌មានពីគ្រប់មច្ឆឋាននិងសហការជាមួយកម្លាំងគណះបញ្ជការឯកភាពស្រុកក្នុងគោលទប់ស្កាត់និងបង្រ្កាបបទល្មើសនេសាទអោយខានតែបាន។
ស្រុកជីក្រែង(អ៊ុក ផ្លុង)