ស្វាយរៀង÷មានករណីចាក់សម្លាប់យុវជនម្នាក់យ៉ាងសាហាវបណ្ដាលឲ្យស្លាប់នៅក្រោយបង្គន់ក្នុងសាលាបឋមសិក្សា៧មករានៅភូមិឡសង្កាត់ពោធិហោក្រុងស្វាយរៀង។ករណីខាងលើនេះបានកើតឡើងកាលពីថ្ហៃទី១៩ខែកញ្ញាឆ្នាំ២០១៤វេលាម៉ោង១១ទៅម៉ោង១២យប់ដោយក្មេងពាលនាំគ្នាផឹកសុីតាំងម៉ោងព្រឹករហូតម៉ោងខាងលើក៍ឈ្លោះប្រកែកគ្នារហូតដល់ដេញកាប់ចាក់គ្នារហូនមានយុវជនម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម។យុវជនដែលស្លាប់ឈ្មោះ ដួង វណ្ណថា អាយុ២៧ឆ្នាំមានទីលំនៅភូមិឡសង្កាត់ពោធិហោក្រុងស្វាយរៀងត្រូវឃាតករចាក់ចំក្បាលជាច្រើនកាំបិតនិងចាក់ចំខាងលើថ្ងះជាច្រើនកាំបិតរហូតធ្លាយ
ពោះវៀនចេញមកក្រៅយ៉ាងសាហាវបំផុត។បើតាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹកថា ដំបូងពួកក្មេងប្រុសមួយក្រុមនាំផឹកសុីតាំងម៉ោង១១ព្រឹករហូតដល់យប់ដល់ឈ្លោះប្រកែកគ្នារហូតដេញកាប់ចាក់គ្នាយ៉ាងសាហាវបែបនេះ។បច្ចុប្បន្ន
សមត្ថកិច្ចគ្រប់ជំនាញកំពុងដុតដៃដុតជើងស្រាវជ្រាវរកមុខឃាដករយកមកផ្ដន្ទាទោសមិនឲ្យរួចខ្លួននោះទេ។សាកសពត្រូវបានក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណីបន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើកោសលវិច័យរួចប្រគល់សាកសពឲ្យក្រុមគ្រួសារ៕ប៊ុន វាសនា(FBIS)