កំពត:ផ្លូវបេតុងចូល ផ្សារកំពង់ត្រាច ដែលស្ថិតនៅក្នុងភូមិកំពង់ត្រាចទី១ ឃុំ កំពង់ត្រាចខាងកើត ស្រុកកំពង់ ត្រាច ខេត្តកំពត បាននិងកំពុងរងការខូចខាត ដោយសារភ្លៀងធ្លាក់មួ យរយៈ ពេលកន្លងមកនេះ ហើយប្រជាពលរដ្ឋ បានលើកឡើងថា ដោ យសាររៀបប្រព័ន្ធលូមិនបានសូវស្អា ត។
បងប្អូនប្រជាពលរដ្ឋ ស្នើសុំឲ្យក្រសួ ងសាធារណការ និងអាជ្ញាធរស្រុក ពិសេសអាជ្ញាធរខេត្ត សូមមេត្តាជួយជួសជុល ផ្លូវចូលផ្សារកំពង់ត្រាចនេះ ឲ្យបានស្អាត ឡើងវិញផង ខ ណៈពេល ពួកគាត់មិនដែលបាន ឃើញខាងមន្ត្រី ថែទាំផ្លូវ ឬជួសជុលឡើងវិញនោះទេ ប្រជាពលរដ្ឋដែលរស់នៅជុំវិញ ផ្សារកំពង់ត្រាច បានសំណូមពរ អាជ្ញាធរស្រុក ឬខេត្តសូ មមេត្តា ចុះមកពិនិត្យមើល ផ្លូវចូលផ្សារកំពង់ត្រាចនេះផងទាន។
បងប្អូនប្រជា ពលរដ្ឋបានមានការស្នើសុំនេះ ក្រោយពេលដែលពួក គាត់ បានឃើញ ក្នុងការពិបាកធ្វើ ដំណើរ ចេញចូលខ្លាំង ហើយពួកសង្កើតឃើញថា ផ្លូវចូលផ្សារនេះបានរងការខូចខាត យូរខែមកហើយ តាំងពីខូចតិចតួច រហូតរហូតដល់ខូចច្រើន។
លោក ហាម បាវ អ្នកគ្រប់គ្រងផ្សារកំពង់ត្រាច បានឲ្យដឹងថា ផ្លូវជុំវិញផ្សារ រងការខូចបន្តិចបន្តួចមែនពិត ហើយខាងផ្សារយើង ក៏បានជួសជុលបណ្ដើរៗ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួល និងធ្វើដំណើរចេញ ចូល។
ចំណែកប្រជាពលរដ្ឋ ដែលមកលក់ ដូរ នៅលើផ្លូវសាធារណៈផ្លូវចូលផ្សា រ ពីខាងលិចនេះ ក៏ដូចប្រជាពលរដ្ឋដែលតសន្យាបមកលើផ្លូវសាធារ ណៈនោះ រដ្ឋបាលស្រុកបានធ្វើលិខិ តជូនដំណឹងដល់ប្រជាពលរដ្ឋរួចមកហើយ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រជាព លរដ្ឋ នៅតែនាំគ្នានិយាយរិះគន់ ទៅ លើអាជ្ញាធរ ស្រុកកំពង់ត្រាច ច្រើនជំនាន់មកហើយ នៅតែបណ្ដែត ប ណ្ដោយឱ្យ ប្រជាពលរដ្ឋមកលក់ដូរ នៅលើផ្លូវសាធារណៈនេះដដែល ធ្វើឱ្យប៉ះពាល់ដល់ អ្នកដំណើរ ។
ពលរដ្ឋបានបន្តទៀតថា សព្វថ្ងៃនេះនៅផ្សារកំពង់ត្រាច យើងមិនទាន់មាន អគ្គីភ័យឆាបឆេះ ដូចផ្សារដទៃទៀតទេ បើមានណាគេពេលឆាប់ឆេះផ្ទះ ប្រជាពលរដ្ឋ មិនអាចជួយពន្លត់បាន ទាន់ចិត្តនោះទេ ដោយសារផ្លូវ ចូលផ្សារវាចង្អៀត។




































