កម្លាំងអាវុធហត្ថចាប់ខ្លួនបុគ្គលឈ្មោះសោម សមសក្តិ នាយកទីចាត់ការហិរញ្ញវត្ថុខេត្តសៀមរាបពាក់ព័ន្ធរឿងប៉ុនប៉ងមនុស្សឃាត

0

សៀមរាប៖ ទីបំផុតជនជាប់ចោទដ៏មានឥទ្ធិពលនៅខេត្តសៀមរាបឈ្មោះសោម សមសក្តិ ដែលជាជនដៃដល់ក្នុងសំណុំរឿង ជេរប្រមាថជាសាធារណ: ប្រើអំពើហឹង្សាដោយចេតនា និងប៉ុនប៉ងមនុស្សឃាត ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងកងរាជអាវុធ ហត្ថរាជធានីភ្នំពេញ ចាប់វាយខ្នោះបានហើយ នៅមុននេះបន្តិច។
ជនជាប់ចោទ ដែលត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថចាប់វាយខ្នោះ មានឈ្មោះសោម សមសក្តិ មានតួនាទីជានាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប និងជាជនជាប់ចោទ ក្នុងសំណុំរឿងជេរប្រមាថជាសាធារណ: ប្រើអំហឹង្សាដោយចេតនា និងបប៉ុនប៉ងមនុស្ស ឃាត។
ប្រភពច្បាស់ការពីសមត្ថកិច្ចក្នុងហេតុការណ៍ បានបង្ហើបអោយដឹងថា ការចាប់ខ្លួនជនជាប់ចោទរូបនេះ ធ្វើឡើងនៅម៉ោង ជាង១១ថ្ងៃត្រង់ ថ្ងៃទី២៦ខែតុលាឆ្នាំ ២០២២ នៅទីក្រុងភ្នំពេញ គ្រាដែលជននេះកំពុងរត់គេចខ្លួនចេញពីខេត្តសៀមរាបទៅសម្ងំនៅទីនោះ។
ទោះបីយ៉ាងណា សមត្ថកិច្ចនៅមិនទាន់បញ្ជាក់លំអិតអំពីនិតិវិធីបន្តនោះទេ ប៉ុន្តែសមត្ថកិច្ចក្នុង ហេតុ ការណ៍ បានបង្ហើបអោយដឹងថា ជនជាប់ចោទឈ្មោះសោម សមសក្តិ ដែលបានចាប់ខ្លួន នឹងត្រូវបញ្ជូនទៅបន្តនិតិវិធី នៅឯខេត្តកំពង់ចាម។
សូមបញ្ជាក់ថា ជាប់ចោទឈ្មោះសោម សមសក្ត នាយកទីចាត់ការហិរញ្ញវត្ថុ សាលាខេត្តសៀមរាប ត្រូវលោក ស្រីផាត់ សុជឿន ដាក់ពាក្យបណ្តឹង ប្តឹងពីបទ ជេរ ប្រមាថជាសាធា រណ: បទប្រើអំពើហឹង្សាដោយ ចេតនា និងបទប៉ុនប៉ងមនុស្សឃាត តាមរយៈបើករថ យន្តម៉ាក range rover discovery ពាក់ស្លាកលេខភ្នំពេញ 2BU-០០០៩ ប៉ុនប៉ងបំបុក នៅចំណុចផ្សារ អាស៊ី ក្នុងខេត្តសៀមរាប កាលពីយប់ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២២៕