អំណោយសម្តេចហ៊ុនសែននិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ចែកជូនបន្ថែមដល់ពលរដ្ឋរងគ្រោះដោយទឹកជំនន់មកស្នាក់នៅទីទួលសុវត្ថិភាព៦៣០គ្រួសារ

0

ខេត្តបន្ទាយមានជ័យ:អំណោយរបស់សម្តេច តេជោហ៊ុនសែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកទៅ ចែកជូនដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ មកស្នាក់នៅទីទួលសុវត្ថិភាពចំនួន៦៣០គ្រួសារនាល្ងាច ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២២ ។
ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់មកពី៥សង្កាត់ ក្នុងនោះ មានសង្កាត់ទឹកថ្លា សង្កាត់អូរអំបិល សង្កាត់ភ្នៀត សង្កាត់កំពង់ស្វាយ សង្កាត់កោះពងសត្វ ក្នុង១គ្រួសារទទួលបាន ឃីត១កញ្ចប់ ក្នុងឃីតមាន ១អង្ករ២០គីឡូក្រាម ២មី១កេះ ៣ត្រីខ ១យួ ៤ទឹកស៊ីអ៊ីវ ១យួ ៥ទឹកត្រី១យួ ពិធីធ្វើការចែកនោះនៅក្នុងសាលាបឋមសិក្សាគោរដ្ឋាន ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
អំណោយរបស់សម្តេចយកមកចែកពលរដ្ឋលិចទឹកមករស់នៅទីទួលសុវត្តិភាពនេះ តាមរយៈ ឯកឧត្ដម ខេង ស៊ុំ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម អ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យ អមដំណើរ ក្រុមការងារចុះជួយសង្កាត់មន្ត្រីជាច្រើននាក់ទៀត។
ឯកឧត្ដម អ៊ុំ រាត្រី បានមានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ចាប់តាំងពីជំនន់ទឹកភ្លៀង មកដល់ ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២២នេះ ចាប់ផ្តើមធ្លាក់ខ្យល់ ជំនន់ទឹកភ្លៀងចាប់ផ្តើមស្រកៗបណ្តើរហើយ ទូទាំងក្រុង ស្រុកទាំង៩របស់ខេត្ត ហើយពេលប្រជាពលរដ្ឋមករស់នៅទីទួលសុវត្តិភាពនោះ បានវិលត្រឡប់ទៅលំនៅដ្ឋានវិញបណ្តើរៗហើយដែរ។ពេលទឹកជន់កំពង់លិចខ្លាំងនោះ មានប្រជាពលរដ្ឋស្លាប់ដល់ទៅ១៧នាក់ ដោយសារប្រហែស ក្នុងនោះមានសត្វអសិរពិសចឹកមនុស្ស៤០០ករណី ក្នុង៤០០ករណី ពុំមានមនុស្សស្លាប់ទេ យកទៅពេទ្យសង្គ្រោះទាន់។

ឯកឧត្ដម អ៊ុំ រាត្រីបានធ្វើការផ្តាំផ្ញើរដល់ប្រជាពលរដ្ឋ ត្រូវ​ថែរក្សា​សុខភាព និង​មាន អនាម័យ​ឲ្យ​បានល្អ គឺ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត ត្រូវ​ប្រុងប្រយ័ត្ន​សត្វ​អ​សិរ​ពិស ទិច​ឬ​ខាំ ជាងនេះទៀត ការពារ​កូនចៅ​តូចៗ មនុស្ស​ចាស់ជរា ស្ត្រី​មាន​ផ្ទៃពោះ កុំ​ឲ្យ​លេង ឬ​ចុះ​ទឹក ដោយ​គ្មាន​មនុស្ស​ធំ​ពេញកម្លាំង​នៅក្បែរ ដើម្បី​បង្ការ​គ្រោះថ្នាក់ ជាយថាហេតុផងដែរ៕ដោយ៖ឃិន គន្ធា