ក្រុងប៉ោយប៉ែត៖ ទំនិញគ្រឿងបរិភោគគ្រប់ប្រភេទ កំពុងសម្រុកចេញពីប្រទេសថៃ តាមរទេះអូសច្រកទ្វារអន្តរ ជាតិប៉ោយប៉ែត រួចយកទៅលក់បន្តតាមទីផ្សារនានា នៅទូទាំងប្រទេសកម្ពុជា រាល់សកម្មភាព ខាងលើនោះ គេមិនដែលឃើញមានសមត្ថកិច្ចជំនាញនាំគ្នាត្រួតពិនិត្យឆែកឆេរ ទៅលើគុណ ភាពទំនិញនោះឡើយ ដោយសង្គេតឃើញថា មន្ត្រីលើកំពុងនាំគ្នាច្បាមយកលុយញាត់ ហោប៉ាវ រៀងៗខ្លួនដើម្បីយកទៅធ្វើបុណ្យទាននៅក្នុងរដូវភ្ជុំបិណ្ឌខាងមុខនេះ។ សូមបញ្ជាក់ដែលថា ទំនិញដែលគេកំពុងនាំចូលដូចទឹកបាក់ទំនប់នោះ គឺសិតសឹងជាគ្រឿងប រិភោគ
ទាំងអស់ ហើយត្រូវបានអាជីវករខ្មែរយើងនាំគ្នាសម្រុកទៅទិញដល់ក្នុងផ្សារថៃ រួចយក មកលក់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយមានទំនៀមទម្លាប់របស់ខ្មែរយើងពីដូនតាមក ម្លេះ ដោយឡែកគេក៏បានសម្គល់ឃើញថា មិនមានការចាប់ឆែកឆេរត្រួតពិនិត្យទៅលើគុណ ភាពទំនិញខាងលើនោះឡើយ ដែលជាបញ្ហាចោទដ៏សំខាន់ ប៉ះពាល់ដល់សុខភាពប្រជា ពលរដ្ឋនៅទីទាំងប្រទេស ដែលត្រូវការរទិញគ្រឿងបរិភោគខាងលើ ធ្វើជាចង្ហាន់ទៅប្រគេន ដល់ព្រះសង្ស សម្រាប់
ឧទ្ទិសកុសលជូនដល់បុបការីជន និងញាតិទាំង៧សណ្តាន ដែលបាន ចែកឋានទៅ បានទទួលផលឡាន័យសង្ស ពីកូនចៅដែលជាអ្នកធ្វើចង្ហាន់ថ្វាយជូននោះ។ ប្រជាពលរដ្ឋខ្មែរជាច្រើន បានលើកឡើងថា កាលពីសម័យមុនៗកន្លងទៅរដូចភ្ជុំបិណ្ឌ រដូវ ចូលឆ្នាំខ្មែរ គឺមានសារះសំខាន់ខ្លាំងណាស់ សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប ពលរដ្ឋដ៏ដែលក៏បាន បន្តទៀតថា ចំពោះគ្រឿងបរិភោគគ្រប់ប្រភេទដែលពលរដ្ឋបានធ្វើជាចង្ហាន់ថ្វាយដល់ ព្រះសង្សនោះ គឺគេមិនដែលទិញពីក្រៅប្រទេសយកមកធ្វើ
ចង្ហាន់នោះទេ ព្រោះវាសំបូរទៅ ដល់ជាតោគីមី លាយឡំគ្នាក្នុងគ្រឿងបរិភោគនោះតែម្តង ហើយសុខភាពរបស់ប្រជាពលរដ្ឋ យើងក្នុងជំនាន់មុនៗគឺមានអាយុកាលវែងឆ្ងាយណាស់ លុះមកដល់សម័យអីឡូវគឺគេទិញ គ្រឿងបរិភោគចេញពីប្រទេសជិតខាង ដោយគ្មានកាត្រួតពិនិត្យពីមន្ត្រីជំនាញតាមច្រកអន្តរ ជាតិ និងច្រករបៀងមួយចំនួនទៀត បង្កអោយមានការប៉ះពាល់សុខភាព ដល់ប្រជាពលរដ្ឋ យើងពីមួយថ្ងៃទៅមួយថ្ងៃ ពលរដ្ឋដ៏ដែលបានបន្តទៀតថា គេបានសង្គេតឃើញមន្ត្រីជំនាញ នៅម្តុំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពុំសូវមានជំនាញក្នុងការត្រួតពិនិត្យទំនិញនោះឡើយ ភាគច្រើនគេអោយកូនចៅ
របស់គេអង្គុយចាំយកលុយពីកម្មករអូរទេះទាំងអស់ ដោយិនខ្វល់ពី សុខភាពខ្មែរគ្នាឯងឡើយ ធ្វើយ៉ាងម៉េចអោយតែបានចំណូលចូលហោប៉ាវរបស់គេតែប៉ុណ្ណោះ មន្ត្រីកាំកុងត្រូលម្នាក់ ដែលសុំមិនបញ្ជេញឈ្មោះ បានលួចបង្ហើបអោយដឹងថា ពីមួយថ្ងៃទៅ មួយថ្ងៃ គឺមេរបស់គេបញ្ជាអោយ យកលុយពីកម្មករអូរទេះយ៉ាងដូចឆ្នេះ មានពេលខ្លះ គេក៏ត្រួតពិនិត្យទៅ ដោយសារម្ចាស់រទេះមិនអោយលុយ ហើយមានពេលខ្លះគេអោយលុយ ស្ងាត់ៗ រួចអនុញ្ញាតិអោយទំនិញទាំងនោះ បន្តដំណើរទៅមុខទៀតយ៉ាងរំភើយបំផុត ៕ ប៊ុន វាសនា(FBIS)