ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញចុះសាកសួរសុខទុក្ខ នាយទាហានថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន

0

ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ទៅសាកសួរសុខទុក្ខ ឧត្តមសេនីយ៍ត្រី ញូង ធី មេបញ្ជាការរងនិងជានាយសេនាធិការនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅក្នុងគេហដ្ឋាន ស្ថិតនៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ។ឧត្តមសេនីយ៍មេបញ្ជាការ មានប្រសាសន៍ថា ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបានគិតគូរពីសុខទុក្ខ ដល់ថ្នាក់ដឹកនាំនិងយោធិនគ្រប់រូប ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាប្រពៃណីយើងតែងតែជួយគ្នាទៅវិញទៅមក ក្នុងគ្រាដែលជួបការលំបាក និងបានណែនាំដល់ឧត្តមសេនីយ៍ត្រី ញូង ធី ខិតខំព្យាបាលខ្លួន អនុវត្តឱ្យបានត្រឹមត្រូវតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ និងសូមបួងសួងសុំឱ្យបានឆាប់ជាសះស្បើយពីជំងឺ ដើម្បីបានបន្តទៅបម្រើការងារជូនអង្គភាពវិញ។ឧត្តមសេនីយ៍ត្រី ញូង ធី បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានដឹកនាំសហការី មកសាកសួរសុខទុក្ខនឹងបាននាំយកនូវថវិកា ព្រមទាំងសម្ភារៈមួយចំនួនមកជួយឧបត្ថម្ភដល់គាត់ ដែលកំពុងសម្រាកព្យាបាលជំងឺ ដែលតែងតែមានគុណធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក និងសូមគោរពជូនពរឯកឧត្តមមេបញ្ជាការ និងថ្នាក់ដឹកនាំទាំងអស់ សូមមានសុខភាពល្អនិងទទួលបានជោគជ័យគ្រប់ភារកិច្ច ។នៅក្នុងឱកាសនេះថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន៣ លាន  ២សែន រៀលសម្រាប់ប្រើប្រាស់ក្នុងការព្យាបាលជំងឺនិងទាំងភេសជ្ជៈមួយចំនួនផងដែរ ៕

ដោយ ប៊ុន រដ្ឋា