កំពង់ឆ្នាំង ៖ បុរសម្នាក់បានយកថ្នាំបាញ់ស្មៅមកផឹក ប៉ងសម្លាប់ខ្លួន ដោយសារតូចចិត្ដរឿងឃាត់ប្រពន្ធកុំឱ្យទៅធ្វើការនៅភ្នំពេញតែនាងមិនព្រមស្តាប់។ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោងជិត៨យប់ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅលើផ្ទះរបស់គេ ស្ថិតក្នុងភូមិចក ឃុំចក ស្រុកបរិបូណ៌ ខេត្ដកំពង់ឆ្នាំង ។ សមត្ថកិច្ចមូលដ្ឋានអោយដឹងថា៖បុរសប៉ងសម្លាប់ខ្លួន មានឈ្មោះ ជុំ ឌីន អាយុ ២៨ឆ្នាំ នៅមុនពេលដែលឈានដល់ការសម្រេចចិត្ត ផឹកថ្នាំពុលធ្វើអត្តឃាតសម្លាប់ខ្លួនបែបនេះដោយសារតែរូបគេ បានឃាត់ប្រពន្ធរបស់ខ្លួន មិនឱ្យទៅធ្វើការនៅភ្នំពេញ ប៉ុន្ដែប្រពន្ធរបស់មិនស្ដាប់ រហូតមានការ
ឈ្លោះប្រកែកគ្នា យ៉ាងខ្លាំងទៀតផង ។រួចមករូបគេក៏ឡើងទៅសម្ងំលើផ្ទះ ក៏មានគំនិតសម្លាប់ខ្លួន ដោយយកថ្នាំបាញ់ស្មៅមកផឹកតែម្តងទៅ។ បន្ទាប់ពីផឹករួចរូបគេមានអាការៈក្អួតចង្អោរប្រកាច់ស្ទើរដាច់ខ្យល់ស្លាប់ម្តងៗ ពេលនោះក្រុមគ្រួសារបានដឹង ក៏ប្រញ៉ាប់ដឹកបញ្ជូនរូបគេ មកយកសង្គ្រោះ នៅមន្ទីរពេទ្យស្រុកបរិបូរណ៌។ នៅក្នុងមន្ទីរពេទ្យបុរសរងគ្រោះ បាន
ស្រែកសុំអង្វរកុំឱ្យ គ្រូពេទ្យសង្គ្រោះរូបគេអី ព្រោះរូបគេមិនចង់រស់នៅតទៅទៀតទេ បើរស់ក៏គ្មានន័យអ្វីដែរ ព្រោះតែប្រពន្ធរបស់គេលែងស្រឡាញ់រូបគេទៀតឡើយ។ ក្រោយពីការជួយសង្គ្រោះយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យបុរសប៉ងសម្លាប់ខ្លួនបានរួចពីសេចក្តីស្លាប់ និងក្រោយពីការព្យាលបាល២ថ្ងៃរួចមកបុរសប៉ងសម្លាប់ខ្លួនក៏បាមធូរស្រាលចេញទៅលំនៅដ្ឋានវិញហើយ៕ប៊ុន វាសនា(FBIS)