កិច្ចប្រជុំស្តីពីការតាមដាន​ ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង នៃការដឹកនាំរបស់រដ្ឋបាលរាជធានី ខេត្ត ឆ្នាំ២០២២

(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ នៅសាលាខេត្តកំពត បានរៀបចំកិច្ចប្រជុំស្តីពីការចុះតាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលរាជធានី ខេត្ត ឆ្នាំ២០២២ ដឹកនាំដោយលោក បណ្ឌិត ជួន រក្សា អនុប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលរាជធានី ខណ្ឌ និងខេត្ត ប្រធានក្រុមការងាររបស់ក្រសួងមហាផ្ទៃ លោកជំទាវ អិត សេដ្ឋា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ង៉ាន់ ថារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាព្រឹកនេះរួមមាន៖ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន អនុប្រធានអង្គភាព លោក លោកស្រីប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ លោកប្រធាន អនុប្រធានផ្នែក លោក លោកស្រីប្រធាន អនុប្រធានការិយាល័យចំណុះសាលាខេត្ត។

សូមជម្រាបថា ក្រសួងមហាផ្ទៃបានចាត់មន្ត្រីជំនាញមួយក្រុមដើម្បីចុះ តាមដាន ត្រួតពិនិត្យ និងវាយតម្លៃលើការគ្រប់គ្រង និងដឹកនាំរបស់រដ្ឋបាលរាជធានី ខេត្ត ក្នុងគោលដៅ ពង្រឹងប្រព័ន្ធគ្រប់គ្រងកិច្ចការរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់សំដៅលើកកម្ពស់ស្មារតី ការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឲ្យស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងជាពិសេសជំរុញការចាត់ចែងអនុវត្តមុខងារនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ដើម្បីជួយលើក ស្ទួយជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយគណនេយ្យភាព តម្លាភាព ប្រសិទ្ធភាព និងបរិយាប័ន្ន ដែលមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

-ការងារគ្រប់គ្រង ចាត់ចែងកិច្ចការរដ្ឋបាល
– ការបំពេញតួនាទី ភារកិច្ចរបស់ក្រុមប្រឹក្សា គណៈអភិបាល និងបុគ្គលិក មន្ត្រីរាជការ
– ការអនុវត្តមុខងារនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈនានា
– ការនីត្យានុកូលភាពលើសំណុំឯកសារលិខិតស្នាមរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត
– ការងារផ្សេងៗ៕ សេង ណារិទ្ធ