កំពង់ចាម: ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តា អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានអញ្ជើញនាំយកពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈប្រព័ន្ធស្បៀងបម្រុង ចំនួន២៥១.៧០០គីឡូក្រាម ចែកជូនប្រជាកសិករ ២.៥១៧គ្រួសារ មកពីឃុំចំនួន៩ នៃស្រុកបាធាយ ដោយក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវចំនួន ១០០ គីឡូក្រាម ។
ពិធីនេះបានធ្វើឡើងនារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ មណ្ឌលកំពង់ចាម មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ ៕