អភិបាលស្រុកតាំងគោក ជំរុញលើកទឹកចិត្តឲ្យប្រជាកសិករធ្វើស្រូវប្រដេញទឹក និងស្តារឡើងវិញបន្ទាប់ពីរងការខូចខាតក្នុងអំឡុងពេលទឹកជំនន់

0

       (កំពង់ធំ)÷ក្រោយពេលទឹកស្រក ប្រជាកសិករនៅស្រុកតាំងគោកចាប់ផ្តើមសស្រាកសស្រាំធ្វើស្រូវប្រដេញទឹក និងស្តារឡើងវិញបន្ទាប់ពីរងនូវការខូចខាតដោយទឹកជំនន់។ ដោយមានការយកចិត្តទុកដាក់ចង់ដឹងពីទុក្ខលំបាករបស់បងប្អូនប្រជាកសិករ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការីព្រមទាំងអាជ្ញាធរឃុំពង្រ បានចុះពិនិត្យស្ថានភាពការបង្ករបង្កើនផលរបស់ប្រជាកសិករ ក្រោយពីទឹកជំនន់បានស្រក ។             នៅក្នុងឱកាសនោះផងដែរ លោកក៏បានក្រើនរំលឹកដល់អាជ្ញាធរឃុំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋរបស់ខ្លួន ធ្វើការទប់ទឹកដើម្បីប្រើប្រាស់ ចៀសវាងកាយទំនប់ឬភ្លឺស្រែដើម្បីចាប់ត្រី ជាហេតុនាំឲ្យទឹកហូរពីស្រែខ្វះទឹកប្រើប្រាស់ ព្រោះរដូវនេះទឹកភ្លៀងមិនសំបូរទៀតទេ។ បន្ថែមពីនេះទៀតលោកអភិបាលក៏បានលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខិតខំធ្វើស្រែប្រដេញទឹក និងស្តារឡើងវិញកំទុកស្រែទំនេរ។ ដីស្រែជាច្រើនហិចតាដែលបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ជនដោយទឹកភ្លៀង មានការរងការខូចខាត នៅតំបន់ទំនាប។          ថ្នាក់ដឹកនាំស្រុកតាំងគោក និងបងប្អូនប្រជាពលរដ្ឋមានការសប្បាយរីករាយដោយការយកចិត្តទុកដាក់គិតគូរសុខទុក្ខរបស់អាជ្ញាធរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចគិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុន សែន ដែលបានផ្តល់ពូជស្រូវដើម្បីធ្វើការស្តារឡើងវិញនូវស្រែដែលបានខូចខាត់៕