ភ្ញៀវជាង៣ម៉ឺននាក់ចូលរួនទស្សនាកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក ឬអុំទូកសហគមន៍នៅបារាយាណ៍ប្រាសាទមេបុណ្យនាភូមិបន្ទាយឆ្មារ

0

បន្ទាយមានជ័យ៖ប្រព្រឹត្តិការរយ:ពេល២ថ្ងៃកន្លះ(ថ្ងៃទី៣០-៣១ខែតុលានិងថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ ) នៃកម្មវិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក ឬអុំទូកសហគមន៍នៅបារាយាណ៍ប្រាសាទមេបុណ្យនាភូមិបន្ទាយឆ្មារកើតឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យបានបញ្ចប់ដោយជោគជ័យនាមល្ងាចថ្ងៃទី០១ខែវិច្ឆិកាឆ្នាំ២០២២ នៅកំពង់ទឹក ។ លោកជំទាវហេមចិន្តាអគ្គមហាសិការពុទ្ធសាសនូបត្ថម្ភម៉ៅ ម៉ាល័យ  អញ្ជើញជាអធិបតី និងចូលរួមដោយឯកឧត្ដម អ៊ុំ  រាត្រី អភិបាលខេត្ត ឯកឧត្ដម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត  ប្រធាន អនុប្រធានមន្ទីរ ប្រធានក្រុមប្រឹក្សាស្រុក  អភិបាល   អភិបាលរងស្រុក និងមន្ត្រីរាជការ កងកម្លាំង  មហាជន កីឡាករចំណុះទូក។ក្នុងនោះបានផ្តល់ពានរង្វាន់  រង្វាន់និងថវិកាដល់ក្រុមចំណុះទូកជ័ុលាភី និងថវិកាលួងចិត្តដល់កីឡាករ  គណៈ:កម្មការពាក់ព័ន្ធដែលចូលរួម ផងដែរ ។ រយ:ពេលនេះ មានភ្ញៀវជាង៣ម៉ឺននាក់ចូលរួនទស្សនា ។ប៉ុន្តែ គម្រោងថាបិទស្ពានឈើហៅស្ពានភ្ជាប់និស្ស័យមិនអោយភ្ញៀវឆ្លងកាត់ឬឈរទស្សនាព្រោះបារម្ភបាក់បង្កគ្រោះនោះ បានរំសាយចោលវិញ ។សូមបញ្ជាក់ថា កម្មវិធីរៀបចំប្រណាំងទូកសហគមន៍បន្ទាយឆ្មារ ឆ្នាំ២០២២ ដែលប្តូរពីប្រារព្ធធ្វើនៅកសិណប្រាសាទបន្ទាយឆ្មារទៅធ្វើក្នុងទឹកបារាយណ៍ប្រាសាទមេបុណ្យឃុំបន្ទាយឆ្មារស្រុកថ្មពួកនាល្ងាចថ្ងៃទី៣០-៣១ខែតុលា និង០១វិច្ឆិកាឆ្នាំ២០២២ ។មានតែទូក៤គ្រឿង (ធំ២និងតូច២គ្រឿងប៉ុណ្ណោះ)ចូលរួម។

កីឡាករចំណុះទូកដែលត្រូវប្រកួត ត្រូវប្រកួតវិលជុំលើចំនួន២៤ក្រុម(តូច១៦ក្រុមនិងធំ៨ក្រុម)ចូលរួម ។ទូកតូច២គ្រឿងគឺសម្រាប់១៦ក្រុមកីឡករនៃចំណុះទូក ១០-១១នាក់។និងទូកធំ២គ្រឿង  សម្រាប់៨ក្រុមកីឡាករនៃចំណុះទូក២២នាក់ ។ដោយ៖ឃិន គន្ធា