ភ្នំពេញ ៖បង្គោលស្តុបមួយដើមបានបាក់ ដាច់ជា ពីរ ខ្ទាត់ជាង១០ម៉ែត្រ ដោយសារតែត្រូវយុវជនម្នាក់ស្រវឹងស្រាជោកជាំបានបើករថយន្តកាមរីបាឡែនមួយគ្រឿងបុក រួចព្យាយាមបើករត់គេច តែត្រូវសមត្ថកិច្ចចាប់ឃាត់បានដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ៥៥នាទីយប់ថ្ងៃទី២៦ កុម្ភៈ ២០១៤ តាមបណ្តោយផ្លូវកម្ពុជាក្រោមស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា។
តាមប្រភពព៏ត៌មានពីសមត្ថកិច្ចដែរបានឃាត់រថយន្តខាងលើបានឲ្យដឹងថា នៅមុខពេលកើតហេតុនេះ គឺមានរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-1823បើកបរដោយយុវជនម្នាក់បានធ្វើដំណើរយ៉ាងលឿនតាមផ្លូវ១៦៩ក្នុងទិសដៅពីត្បូងទៅជើង ស្រាប់តែមកដល់ចំណុចស្តុបណានជីនក៏បានរេចង្កូតជ្រុលទៅបុកបង្គោលស្តុបយ៉ាង ពេញទំហឹងធ្វើឲ្យបាក់ដាច់បង្គោលស្តុបជាពីរ ខ្ទាតប្រមាណជា ១០
ម៉ែត្រ ហើយរថយន្តបង្កបានព្យាយាមបើករត់ខ្លួន រហូតទៅដល់ចំណុចមុខហាង ខារ៉ាអូខេរុក្ខា២ ទាំងរថយន្តខ្ទិចមួយកំណាត់មុខក៏ត្រូវបានសមត្ថកិច្ចឃាត់ភ្លាមៗ ទាំងអ្នកបើកបរ និងរថយន្ត។សមត្ថកិច្ចបានឲ្យដឹងទៀតថារថយន្តបង្កហេតុខាងលើនេះដោយតែអ្នកបើកបរស្រវឹងស្រាទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ សំណាងហើយដែរមិនបង្កឲ្យមានមនុស្សរងរបួសចំពោះរថយន្តនេះ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ធានបានទំនាក់ទំនង់ជាមួយសមត្ថកិច្ចចរាចរណ៍ឲ្យចុះមកវាសវែងយករថយន្តបង្កនិងអ្នកបើកបរ ទៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមច្បាប់៕